ទំព័រដើម Uncategorized ថៃឃាត់រថយន្តដឹកទំនិញបញ្ជើពីប្រទេសថៃចូលមកកម្ពុជារកឃើញគ្រាប់កាំភ្លើងម៉ាក CCI.22WMR ចំនួន២០០០គ្រាប់

ថៃឃាត់រថយន្តដឹកទំនិញបញ្ជើពីប្រទេសថៃចូលមកកម្ពុជារកឃើញគ្រាប់កាំភ្លើងម៉ាក CCI.22WMR ចំនួន២០០០គ្រាប់

ព័ត៌មានជាតិ និងសន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី រសៀលនាថ្ងៃទី២៥ខែមករា ឆ្នាំ២០២២ នៅចំណុចច្រកតាប្រាយ៉ាឈមច្រកបឹងត្រកួន ស្រុកថ្មពួក។ កម្លាំងយោធា និងមន្ត្រីគយថៃបានឃាត់រថយន្តដឹកទំនិញបញ្ជើពីប្រទេសថៃចូលមកកម្ពុជា ហើយក៏ស្រាប់តែរកឃើញគ្រាប់កាំភ្លើងម៉ាក CCI.22WMR ចំនួន២.០០០គ្រាប់នៅក្នុងទឹកដីថៃតែម្តង ។ទិដ្ឋភាពត្រួតពិនិត្យគ្រាប់ភ្លើង

ទាហានឈុតខ្មៅថៃសហការជាមួយទាហានប៉ារ៉ា និងមន្ត្រីគយថៃបានឃាត់រថយន្ត១គ្រឿងដែលដឹកទំនិញពីប្រទេសថៃចូលមកកម្ពុជា បម្រុងចូលតាមច្រកបឹងត្រកួន ស្រុកថ្មពួក ត្រូវបានឃាត់និងឆែករកឃើញគ្រាប់កាំភ្លើងប្រភេទម៉ាកCCI.22WMR ចំនួន២.០០០គ្រាប់ នៅក្នុងទឹកដីថៃ-តាប្រាយ៉ា ស្រុកតាប្រាយ៉ាខេត្តស្រះកែវ ប្រទេសថៃ ។

រថយន្ត១គ្រឿងដែលត្រូវបានកម្លាំងចម្រុះថៃ ឃាត់ធ្វើការឆែកឆេរហើយរកឃើញគ្រាប់កាំភ្លើងចំនួន២០០០ គ្រាប់នោះ ត្រូវបានដឹកតាមរថយន្តដឹកទំនិញថៃដែលជារថយន្តរបស់ក្រុមហ៊ុនដឹកអីវ៉ាន់បញ្ជើក្រុមហ៊ុនអន សឺវីសត្រែនស្ប៉តចំកាត់ ថៃហើយក៏ជាដៃគូសហការជាមួយក្រុមហ៊ុន បងអូនទេសចរណ៍ទំនើប កម្ពុជា) ដែលមានសេវាកម្ម ឬទទួលបញ្ជើគ្រប់ប្រភេទទៅមករវាងកម្ពុជា-ថៃ ។

ឃាត់ឡាននេះគឺបានវេចខ្ចប់ដាក់គ្រាប់កាំភ្លើងក្នុងកេសនិងមានលេខទូរស័ព្ទទទួលខាងកម្ពុជាដែលមាន លេខ០៩៧ ៧៤២១៤២២ ដែលបម្រុងនាំចូលមកកម្ពុជាតាមច្រកបឹងត្រកួន ស្រុកថ្មពួក។

ក្រោយពីកម្លាំងចម្រុះភាគីថៃ បានឃាត់រថយន្តក្រុមហ៊ុនដឹកជញ្ជូនទំនិញបញ្ជើរពីប្រទេសថៃមកកម្ពុជា និងធ្វើការឆែកឆេររកឃើញគ្រាប់កាំភ្លើងចំនួន២០០០គ្រាប់ ដែលបម្រុងនាំចូលមកកម្ពុជាតាមច្រកបឹងត្រកួន ស្រុកថ្មពួកខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងចម្រុះភាគីថៃនាំយករថយន្តនោះទៅអធិការដ្ឋាននគរបាលស្រុកតាប្រាយ៉ាខេត្តស្រះកែវប្រទេសថៃដើម្បីអនុវត្តន៍តាមច្បាប់ ៕

អត្ថបទពាក់ព័ន្ធ