ភ្នំពេញ÷ ទង់ជាតិខ្មែរជានិមិត្តរូបឲ្យប្រជាជនខ្មែរ ប្រមាណជាង១៧លាននាក់ក្នុងព្រះរាជាណាចក្រកម្ពុជា ពលរដ្ឋខ្មែរប្រមាណ៧០%និយមប្រកបមុខរបដាំដុះផលដំណាំកសិកម្មនិង៣០%និយមប្រកបមុខរបរលក់ដូរចិញ្ចឹមជីវិត “ពាណិជ្ជករ” ។
ស្ត្រីម្នាក់គេឃើញនាងបានដាក់ទង់ជាតិតាមខ្លួនហើយដាក់បង្ហាញនិងឈរថតរូបដ៏គួរឲ្យទាក់ទាញជាទីបំផុត ។អ្នកលេងសង្គមបានយករូបនាងផុសជាច្រើន ខ្លះដាក់តាំងលើប្រូហ្វាលនិងខ្លះទៀតធ្វើជាបែកក្រោនផ្ទៃខាងក្រោយ ពោពេញដោយភាពទាក់ទាញមហាជន ។
នៅក្នុងសំណេរដ៏ខ្លីរបស់នាង ដែលគេប៉ាន់ស្មានជានារីខ្មែរ មានសម្បុរស្រអែមស្រស់អត្ថបទដែលនាងបានសសេរនោះ គឺព្រៃឈើនិងទង់ជាតិ ជាអាយុជីវិត របស់ ប្រជាជនខ្មែរយើងទាំងអស់គ្នា ។
ព្រៃឈើជានិមិត្តរូបនៃជាតិទង់ជាតិជាតំណាងឲ្យជាតិ ខ្មែរយើងទាំងមូលប្រជាជនខ្មែរ ពួកគេបានបំផុសផ្នត់គំនិត ស្រលាញ់ធនធានធម្មជាតិបន្តរក្សានិងបង្កើតជាក្រុមការងារដាំដុះកូនឈលើឡើងវិញនៅតាមសហគ មន៍ដែលនៅជិតភូមិឋានរបស់ពួកគេ ។
ជាក់ស្តែងកាលពីថ្មីៗនេះ គេសង្កេតឃើញ មានរូបភាពជាច្រើន ដែលផ្តើមចេញពី កងកម្លាំងប្រដាប់អាវុធបាន ចេញដាំដុះព្រៃឈើឡើងវិញ ក្នុងដែនជម្រកព្រៃលិចទឹក ជួរបឹងទន្លេសាប ដែលជាប់ពាក់ព័ន្ធក្នុង ខេត្តចំនួន៦ រួមមាន សៀមរាប កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង កំពង់ឆ្នាំង។ ខេត្តទាំងនេះជាខេត្តដែលមានផ្ទៃដីជាប់និងបឹងទន្លេសាប ជាទន្លេមានទឹកសាប ទំហំធំជាងគេនៅអាស៊ីនេះ ។
អត្ថបទដកស្រង់÷