ទំព័រដើម ព័ត៌មានជាតិ ថៃប្រុសស្រីចំនួន៦នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការករណីជួញដូរថ្នាំញៀនក្រុងប៉ោយប៉ែត

ថៃប្រុសស្រីចំនួន៦នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការករណីជួញដូរថ្នាំញៀនក្រុងប៉ោយប៉ែត

ព័ត៌មានសង្គម

0 មត្តិ

បន្ទាយមានជ័យ÷អនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០ជនសង្ស័យនិងវត្ថុតាងថ្នាំញៀន ខែធ្នូ ឆ្នាំ២០២៣។

នៅវេលាម៉ោង ១៧:៤០នាទីកម្លាំងការិយា ល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយសមត្តកិច្ចផ្នែកប្រឆាំងគ្រឿងញៀន អធិការក្រុងប៉ោយប៉ែតដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿង ញៀនឃាត់ខ្លួនជនជាតិថៃប្រុសស្រីចំនួន ៦នាក់ករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់ថ្នាំញៀននៅចំណុចក្នុងបុរីធីធីនៅភូមិអូរជ្រៅសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ។

ប្រតិបត្តិការនេះមានការសម្របសម្រួលនិតីវិធីដោយលោក លឹមប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យកម្លាំងនគរបាលយើងបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ វីរ៉ាក់ផុន ថរ៉ាកសាត់ភេទប្រុស អាយុ២៤ឆ្នាំនិងបានដកហូតវត្ថុតាងថ្នាំញៀនម្សៅក្រាមសថ្លាចំនួន០១ថង់ ។

យោងការសួរនាំកម្លាំងយើងបានបន្តការឆែកឆេរនិងបានចាប់ខ្លួនជនសង្ស័យចំនួន០៥នាក់ស្រី៣នាក់ជនជាត់ថៃ០៥នាក់ ១.ឈ្មោះ ណាតថាផន ចាន់កុល ភេទប្រុសអាយុ២៤ឆ្នាំ ២ឈ្មោះ នីចាខុងកាស៊ីម ភេទស្រី អាយុ១៨ឆ្នាំ ៣ ឈ្មោះ ម៉ុនថាធីប ណាមវ៉ុង ភេទស្រី អាយុ២១ឆ្នាំ៤ឈ្មោះ អាន់ឆាណា ភុំស្រ៊ី ភេទស្រី អាយុ២១ឆ្នាំ៥ឈ្មោះ វីរ៉ាក់ផុង តុកើត ភេទប្រុសអាយុ១៩ឆ្នាំ ។

សមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖១.ម្ស៉ៅក្រាមសថ្លាចំនួន៦ថង់២ថ្នាំគ្រាប់ ចំនួន២៩ថង់ ៣.ថ្នាំគ្រាប់WY ចំនួន៧ថង់ ៤. ថ្នាំគ្រាប់FIFI ចំនួន​៣៥បន្ទះ៥ថ្នាំកញ្ចប់(ថ្នាំសប្បាយ)ចំនួន៤៩កញ្ចប់ ៦. ជញ្ជីងចំនួន២ ៧.ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផង ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៦នាក់ និងវត្ថុតាងត្រូវបានឃាត់ខ្លួនយកមកសួរនាំនៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីនៃច្បាប់ព្រះរាជាណាចក្រកម្ពុជា៕

ដោយ÷ ជលផល

អត្ថបទពាក់ព័ន្ធ