ទំព័រដើម ព័ត៌មានជាតិ ចាប់ក្រុមឧក្រិដ្ឋជនជួញដូរច្រើននាក់ជាជនជាតិយួននិងគ្រឿងញៀនមួយចំនួនធំនៅក្នុងទឹកដីខេត្តព្រៃវែង
ជនសង្ស័យជនជាតិវៀតណាម

ចាប់ក្រុមឧក្រិដ្ឋជនជួញដូរច្រើននាក់ជាជនជាតិយួននិងគ្រឿងញៀនមួយចំនួនធំនៅក្នុងទឹកដីខេត្តព្រៃវែង

ព័ត៌មានក្នុងប្រទេស

0 មត្តិ

ព្រៃវែង៖ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដ៏ធំមួយក្រុមនៅក្នុងប្រទេសកម្ពុជារួមនិងគ្រឿងញៀនជាច្រើនប្រភេទជនសង្ស័យជនជាតិវៀតណាម ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែងបង្ក្រាបបានបញ្ជូនទៅតុលាការ ។

សមត្ថកិច្ចបានអោយដឹងថាប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងក្រោយពីកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសហការធ្វើវិធានការរដ្ឋបាលចំហ ក្នុងចំណុចគោលដៅផ្លូវជាតិលេខ១នៅវេលាម៉ោង២២៖៣០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ស្ថិតក្នុងភូមិជម្រុះឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែង។

ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាជនជាតិយួនរួមនិងបក្ខពួកដែលត្រូវបានឃាត់ខ្លួនរួមមាន៖ទី១៖ ឈ្មោះ ហ្វាមថី មិនហុង (PHẠM THỊ MINH HỒNG ) ភេទស្រី អាយុ៣៣ឆ្នាំជនជាតិវៀតណាមទី ២៖ឈ្មោះកៅថី ធីវឹង (CAO THI THUỶ VÂN) ភេទស្រីអាយុ៣៩ឆ្នាំ ជនជាតិវៀតណាមទី៣៖ឈ្មោះ ហ្វាម កៅអាន់ទឹង(PHAM CAO ANH TUẤN) ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិយួន ។

ជាការកត់សម្គាល់ជនសង្ស័យឈ្មោះ កៅថី ធីវឹង (CAO THI THUỶ VÂN) គឺមានដីកាបង្កាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនតាមសាលក្រមស្ថាពរលេខ ២១០បគ ចខឃ/២២ ចេញដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឌិន ស៊ីវុទ្ធីដោយអនុវត្តទោសដាក់ពន្ធនាគារកំណត់មួយជីវិតស្តីពីបទល្មើសផលិតដោយខុសច្បាប់នូវសារធាតុញៀននិងរក្សាទុក ដឹកជញ្ជូនជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

គួរបញ្ជាក់ថានៅមុនពេលកើតហេតុជនសង្ស័យឈ្មោះហ្វាមថី មិនហុង បានហៅតាក់ស៊ី ដើម្បីដឹកខ្លួននិងបក្ខពួក២នាក់ទៀត (ជនជាតិវៀតណាមទាំង៣នាក់) រួមនិងគ្រឿងញៀនមួយចំនួន(ច្រកថង់បិទជិត) នៅចំណុច ផ្ទះរបស់ជនសង្ស័យស្ថិតក្នុងបុរីមួយកន្លែងស្ថិតក្នុងភូមិខ្ទរសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ គោលបំណងដឹកចេញពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងបាវិតខេត្តស្វាយរៀង។

លុះធ្វើដំណើរមកដល់ចំណុចគោលដៅត្រួតពិនិត្យ ចំណុចផ្លូវជាតិលេខ១ស្ថិតក្នុងភូមិជម្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានព័ត៌មានពីភ្នាក់ងារផងនោះ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រៃវែង សុំកិច្ចសហការ ពីម្ចាស់រថយន្ត ដើម្បីធ្វើការត្រួតពិនិត្យក៏ប្រទះឃើញម្សៅពណ៌សចំនួន២ដុំសង្ស័យជាសារធាតុញៀននិងម្សៅពណ៌កាហ្វេចំនួន១ដុំធំសង្ស័យជាសារធាតុញៀនរួមទាំងសម្ភារវេចខ្ចប់ជាច្រើនទៀត។

សមត្ថកិច្ច ឲ្យដឹងទៀតថា បន្ទាប់ពីត្រួតពិនិត្យ និងសួរនាំបឋម ជនសង្ស័យឈ្មោះ ហ្វាមថី មិនហុង បានសារភាពថា វត្ថុតាង និងសម្ភារខាងលើគឺជារបស់ខ្លួន។ ភា្លមៗកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបាននាំខ្លួនជនសង្ស័យទាំង ៣នាក់រួមនិងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដើម្បីធ្វើការសួរនាំបន្ថែមតាមនីតិវិធី។

ក្រោយសួរនាំ កម្លាំងនគរបាលខេត្តព្រៃវែង បាននាំខ្លួនជនសង្ស័យឈ្មោះហ្វាមថី មិនហុងទៅចង្អុលបង្ហាញទីតាំងផ្ទះរបស់ខ្លួនស្ថិតនៅរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីឆែកឆេររកឃើញគ្រឿងញៀនជាច្រើនប្រភេទបន្ថែមទៀត។ក្

នុងប្រតិបត្តិការនេះកម្លាំងនគរបាលខេត្តព្រៃវែង ចាប់បានគ្រឿងញៀនជាច្រើនប្រភេទរួមមាន៖ ១. ម្សៅពណ៌សទម្ងន់ ៧០៤,៤៣ក្រាម(ហេរ៉ូអ៊ីន)២. ម្សៅពណ៌ត្នោត៩៩៣,៨៣ក្រាម (MDMA)៣. ម្សៅម៉ត់ ១១៣,៥៥ ក្រាម (MDMA)៤. ម្សៅពណ៌ស ១,៩៩ ក្រាម (មេតំហ្វេតាមីន)៥. ម្សៅពណ៌សម៉ត់១៧៧,៥១ ក្រាម (កេតាមីន)៦. រុក្ខជាតិក្រៀម ២.៥១២ ក្រាម, ៧. ម្សៅចំរុះ១២.២៨៨ ក្រាម(មិនទាន់ច្បាស់លាស់)រួមនិងសម្ភារៈមួយចំនួនធំទៀត។ សរុបម្សៅនិងរុក្ខជាតិដែលសង្ស័យជាសារធាតុញៀនគឺមានប្រមាណជិត ១៧ គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននគរបាលខេត្តព្រៃវែងកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទពាក់ព័ន្ធ