ទំព័រដើម ព័ត៌មានជាតិ ដោយសារជីវភាពក្រីក្រឪពុកអង្វរឲ្យកូនស្រីចំណាកស្រុកទៅប្រទេសថៃខឹងចិត្តចងកសម្លាប់ខ្លួន

ដោយសារជីវភាពក្រីក្រឪពុកអង្វរឲ្យកូនស្រីចំណាកស្រុកទៅប្រទេសថៃខឹងចិត្តចងកសម្លាប់ខ្លួន

សន្តិសុខសង្គម

0 មត្តិ

ខេត្តបាត់ដំបង÷នារីម្នាក់បានសម្រេចគិតខ្លីធ្វើអត្តឃាតដោយចងកនៅវេលាម៉ោង៨និង១០យប់នាទីព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៣ នៅចំណុចភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងនារីរងគ្រោះឈ្មោះ ហ៊ិន ស្រីល័ក្ខ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ។

ខ្សែក្រវាត់ដែលនារីរងគ្រោះបានចងក

យោងតាមការលើកឡើងរបស់ឈ្មោះ ចង ជាង ភេទប្រុសមានអាយុ៦០ឆ្នាំត្រូវជាឪពុកបានឲ្យដឹងថា ÷មុនពេលកើតហេតុខ្លួនបាននិយាយជាមួយនិងកូនអោយទៅធ្វើការងារនៅប្រទេសថៃនិងគេទៅ ដើម្បីជួយដោះស្រាយជីវភាពគ្រួសារត្បិតអីក្រុមគ្រួសាររបស់គាត់ មានជីវភាពខ្សត់ខ្សោយ ពេលនោះកូនបានប្រកែកថា មិនចង់ទៅទេ ព្រោះមិនស្គាល់គេឯងផងពុក និយាយចប់កូនបានដើរចេញសំដៅទៅលើបន្ទប់ដេក ។

លុះក្រោយមកខ្លួនបានឡើងទៅមើលនៅលើផ្ទះទើបដឹងថា កូនស្រីរបស់គាត់បានចងកដោយយកខ្សែក្រវ៉ាត់ចងកទៅនឹងចម្រឹងបង្អួចផ្ទះបណ្តាលឲ្យស្លាប់បាត់ទៅហើយ ។

បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកភូមិក្បែរខាងសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យនិងកំណត់ហេតុ រួចប្រគល់សពទៅអាណាព្យាបាលដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីដូនតា របស់អ្នកភូមិ ។

សូមរំលឹកថា ប្រទេសកម្ពុជានៃយើង បច្ចុប្បន្នក្រោយវិបត្តិជំងឺខូវិដ-19បានអូសបន្លាយរយពេលជាង៣ឆ្នាំមកនេះ កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋបានធ្លាក់ចុះគួរឱ្យព្រួយបារម្ភ យ៉ាងខ្លាំង ក្នុងនោះពលរដ្ឋមួយចំនួនធំ បានជាប់ជំពាក់បំណុល ធនាគារដោះស្រាយមិនចេញ ។ហើយចំនួនការងារបានថមថយជាបន្តបន្ទាប់ ចំណែកយុវជន តាមទីជនបទ បានធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅប្រទេសជិតខាង ដោយប្រថុយប្រថាន ៕

អត្ថបទពាក់ព័ន្ធ