បន្ទាយមានជ័យ÷ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកការស៊ើបអង្កេតជាថ្មីបន្ទាប់ពីសំណុំរឿងឃាតកម្មលើ កុមារីម្នាក់ ឈ្មោះលួតលីហ្សាអាយុ០៧ឆ្នាំបានស្លាប់ ដោយមិនដឹងមូលហេតុកាលពីថ្ងៃទី០៩ខែមីនាឆ្នាំ២០២២កន្លងទៅនៅក្បែរគ្រឹះសំណង់មួយកន្លែង ស្ថិតក្នុងភូមិ(ក៥)សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
កុមារីរងឈ្នះ ឪពុកឈ្មោះ សំ សាន្ត អាយុ៣៣ឆ្នាំម្តាយឈ្មោះ យាន ខេមរា អាយុ៣២ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិក៥ សង្កាត់និងក្រុងប៉ោយប៉ែត ។
ក្រោយបាត់កូនស្រីជាទីស្រលាញ់ ពួកគេបានផ្អើលឆោឡោ និងរត់ទៅប្តឹង អាជ្ញាធរឲ្យជួយរក លុះយប់ឡើង សពកុមារី លួត លីហ្សាត្រូវបានរកឃើញ គេយកដុំដីសង្កត់ពីលើ ហើយដំណឹងនេះបាន ដឹងដល់ សមត្ថកិច្ច ចុះមកដល់និង ធ្វើកោសល្យវិច័យ ជំហានដំបូងរកឃើញ សពត្រូវនិងវត្ថុរឹងបុក ពេញទំហឹងបណ្តាលឲ្យស្លាប់ ពោលគឺ គ្មានករណី រំលោភសេពសន្ថវអ្វីទេ ។
រហូតមកដល់ ថ្ងៃទី២៧ខែមេសាឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យបាន បន្តបើកការស៊ើបអង្កេតជាថ្មី ទើបឈានដល់ចំណុច ច្បាស់ការ ។ សមត្ថកិច្ចបាន កោះហៅ មនុស្សប្រុសស្រីចំនួន៦នាក់យកទៅសួរនាំ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ។
លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យ សុីក្លូខ្មែរប៉ុស្តិដឹង នៅរសៀលថ្ងៃទី២៩មេសានេះថា ជនសង្ស័យ ចំនួន២នាក់ ត្រូវជាកូនស្រីរបស់ ជនសង្ស័យ ឈ្មោះ ខន ឃឿន ហៅ ទិត្យ អាយុ៤៦ឆ្នាំ បានចង្អុល បង្ហាញទីតាំងកន្លែង លាក់សព អស់ហើយ ។ ប៉ុន្តែ មកទល់និង ពេលនេះ ជនសង្ស័យ មិនទាន់ បានឆ្លើយសារភាព នៅឡើយទេ គឺ ស្ថិតក្នុង វិមតិសង្ស័យនៅឡើយ ។
យ៉ាងណាក៏ដោយចុះ លោក ឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ដដែលបានបន្តថា ករណីនេះ មានតែយន្តការ តុលាការទេ ដើម្បីស្រាវជ្រាវបន្ត និងស៊ើបអង្កេតតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា÷ ជនសង្ស័យ ឈ្មោះ ខន ឃឿន ហៅ ទិត្យ ភេទប្រុសអាយុ៤៦ឆ្នាំ រស់នៅភូមិក៥ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ ត្រូវសមត្ថកិច្ចសង្ស័យថាបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យក្មេងស្រី ឈ្មោះ លួត លីហ្សាស្លាប់កាលពីថ្ងៃទី០៩ខែមីនា២០២២កន្លងទៅ ។