បាត់ដំបង ៖ឃាតករដៃឆៅម្នាក់ ក្រោយពីសម្លាប់.ថៅកែអេតចាយម្ដាយនិងកូនស្រីយ៉ាងសាហាវព្រៃផ្សៃនៅក្នុងក្រុងបាត់ដំបងបានរត់គេចអស់រយៈពេល១១ឆ្នាំ មកហើយពេលនេះទើបត្រូវកម្លាំងនគរបាលខេត្តតាកែវ ចាប់ខ្លួនប្រគល់ឲ្យកម្លាំងស្នងការខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ ២០៣៣ តាមដីកាបង្គាប់ឲ្យចចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងខេត្តបាត់ដំបង ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក គឹម រ៉ាវី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងចុះថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៣ ជនត្រូវឈ្មោះ ច្រាញ់ អឿម ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ ជនននេះត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តធ្វើការចោទប្រកាន់ពីបទឃាតកម្ម ដែលប្រព្រឹត្តនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ នៅភូមិ១៣មករាសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបងសម្លាប់ថៅកែអេតចាយ ម្ដាយនិងកូកូនស្រី ។
បើតាមចម្លើយបឋមរបស់ជនត្រូវចោទឈ្មោះ ច្រាញ់ អឿម នេះ បានសារភាពថា កាលនោះ ខ្លួនពិតជាបបាបានសម្លាប់ថៅកែអេតចាយរបស់ខ្លួនពីរនាក់ម្ដាយនិងកូនស្រីននោះពិតប្រាកដមែន។ ប៉ុន្តែជននេះមិនបានបញ្ជាក់ប្រាប់ពីមូលហេតុទេ តែបានរៀបរាប់ថា÷ក្រោក្រោម្លាប់ថៅកែអេតចាយ ខ្លួនបានព្យាយាមរត់គេចទៅកាន់ប្រទេសថៃ រហូតដល់អំឡុងឆ្នាំ២០២០ចំពេលផ្ទុះជំងឺកូវីដ១៩ទើបខ្លួនលួចត្រឡប់ចូលប្រទេសកំណើតវិញ ។
ឃាតករដៃឆៅម្នាក់នេះបានបញ្ជាក់ដែរថា ពេលត្រឡប់ចូលប្រទេសកំណើតវិញខ្លួនមិនបានស្នាក់នៅខេត្តបាត់ដំបងទេគឺគេចទៅសំងំរស់នៅជាមួយប្រពន្ធនៅឯខេត្តតាកែវកន្លែងចចាប់ខ្លួនរហូតមកដល់ថ្ងៃសមត្ថកិច្ចតាមចាប់ខ្លួនបាននៅពេលនេះ ។ ដោយ ÷កែវភ្នែក