ភ្នំពេញ÷ យោងតាមប្រសាសន៍របស់លោកគ្រូសាស្ត្រាចារ្យ វង់សុធារ៉ាសិលាចារឹកនេះមានអាយុកាលជាង១,៣០០ ឆ្នាំ លោកបាន ហៅឈ្មោះកន្លែងសិលាចារិកនេះថាព្រះតីរថ:(ព្រះកំពង់ទឹក)។
សិលាចារឹកនេះមានអត្ថន័យថាជាព្រះរាជាឱង្ការ
នៃព្រះមហាក្សត្រដែលបានចារឹកទុកក្នុងព្រះកំពង់នេះមានការទាក់ទងនឹងប្រជាជនទូទៅមកប្រារព្ធពិធី ឬបូជានៅកន្លែងស័ក្តិសិទ្ធិនេះ។(ទន្លេនេះប្រៀបបីដូចជាទន្លេគង្គានៃប្រទេសឥណ្ឌាអីចឹងដែរ។
ចំណុចដែលទន្លេមេគង្គនិងទន្លេសេកុង ទន្លេសេ សានគឺខ្សែទឹកបានហូរមកប្រសប់គ្នាកើតជាព្រែកបែកទើបានជាឈ្មោះស្រុកថាឡាបរិវ៉ាត់នៃស្ទឹងត្រែងនៅប្រទេសកម្ពុជានេះយើងសព្វថ្ងៃ ។