ព្រះវិហារ ÷ ជនសង្សយ័ម្នាក់ដែលធ្វើសកម្មភាពសម្លាប់និងកាត់ក្បាលបុគ្គលិកកាសុីណូនៅក្រុងបាវិតខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២៣ម្សិលមិញនោះត្រូវបានសមត្ថកិច្ចនគរ បាលខេត្តព្រះវិហារឃាត់ខ្លួនហើយបន្ទាប់ពីរូបគេរត់គេចខ្លួនទៅដល់ខេត្តព្រះវិហា ។
យោងតាមការបញ្ជាក់របស់លោក គង់ គារនាយការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តព្រះវិហារបានឲ្យដឹងថា÷ជនសង្សយ័ជាឃាតករ ត្រូវឃាត់ខ្លួននៅចំណុចផ្ទះសំណាក់កូលាប៣ស្ថិតនៅភូមិ កំពង់ស្រឡៅឃុំកំពង់ស្រឡៅស្រុកឆែប ខេត្តព្រះវិហារ។
ក្រោយពីឃាត់ខ្លួនបានជនសង្ស័យបានលេបថ្នាំសម្លាប់ខ្លួនតែត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារន។
ក្រោយសង្គ្រោះបានហើយជនសង្សយ័ត្រូវបានប្រគល់ជូនសមត្ថកិច្ចនគរបានខេត្តស្វាយរៀងដើម្បី
បន្តនិតិវិធីតាមច្បាប់នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការផ្តន្ទាទោស តាមផ្លូវច្បាប់។