កំពង់ស្ពឺ÷ គួរឱ្យខ្លាចបំផុតបុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជាដងសន្ទួចបូបខ្លាញ់រថយន្ដបូបចចំណីសត្វក្រុមហ៊ុន CPប៉ះនិងខ្សែភ្លេីងនៅចំណុចកក្បែរ ស្ពានអូរក្រាំងអំបិលផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨-៣៩ស្ថិតក្នុងភូមិស្លា ឃុំវល្លិស ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។
ហេតុការណ៍ឆ្លងចរន្ត ខ្សែភ្លើងនេះបានកើតឡើង កាលពីព្រឹកម៉ោង១និង១២នាទី ថ្ងៃទី១៦ខែមីនាឆ្នាំ ២០២២ ។
យោងតាមការបញ្ជាក់ពីសាក្សីបានឲ្យដឹងមកថា÷ មុនដំបូងអ្នកបេីកបររថយន្ដដឹកចំណីសត្វបេីកមកបែកកង់ ហេីយបានហៅក្រុមប៉ះកង់ចល័តមកប៉ះ ពេលក្រុមប៉ះកង់មកដល់ម្ចាស់រថយន្តបានហៅអោយជួយ បូបខ្លាញ់ដងយោងសម្រាប់បាញ់ចំណីសត្វ ពេលកំពុងតែបញ្ជាបំពង់ដងបាញ់ចំណីសត្វ ដោយមិនបានមើលខ្សែភ្លើងឲ្យបានច្បាស់លាស់ បបណ្ដាលឱ្យប៉ះជាមួយដងចុងបូបបាញ់ចំណីសត្វ ឆ្លងចរន្ដអគ្គីសនីឆក់ស្លាប់ភ្លាមៗតែម្ដង ។
ប្រភពដដែលបានបន្តទៀតថា កត្តាទាំងនេះបណ្តាលមកពីម្ចាស់រថយន្តធ្វេសប្រហែសដោយខ្លួនឯង ទើបបណ្តាលអោយស្លាប់ដោយយថាហេតុបែបនេះដូច្នះ ៕