បាត់ដំបង÷ សំណង់ស្ថាបត្យកម្មខ្មែររចនាប័ទ្មប្រាង្គប្រាសាទអអ្គរ ដែលហៅថា វិមានឯករាជ្យបានសង់នៅរ៉បមាត់ស្ទឹងសង្កែនៅចំហៀងនិងមន្ទីរព្រៃសនីយ៍ខេត្តបាត់ដំបងទល់មុខនឹងសណ្ឋាគារ អង្គរខេមហ្វត ។
សំណង់ខាងលើជា ទស្សនៈវិស័យដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ផងនិងជា សំណង់ស្ថាបត្យកម្មបង្ហាញពីស្នាដៃសិល្បៈចំឡាក់ខ្មែរផង ។
ប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ នៅខេត្តបាត់ដំបងបានសម្តែងនូវការគាំទ្រដល់ គំនិតកែច្នៃ របស់លោក អភិបាលខេត្ត គឺ លោក សុខ លូ ដែលមានទស្សនៈវិស័យផ្តើមធ្វើ សំណង់វិមានឯករាជ្យនេះឡើង ។ ទីតាំងដែលសង់វិមានឯករាជ្យនេះ ដំបូងឡើយជា សួនកំសាន្ត សម្រាប់ពលរដ្ឋ ដើរកំសាន្តពេលរាត្រី ប៉ុន្តែ នាសម័យគ្រប់គ្រងដោយ លោក អភិបាលខេត្ត ថ្មី លោក សុខ លូ លោកបានយកដីសួនច្បារមកច្នៃធ្វើជាសំណង់ស្ថាបត្យកម្មប្រាសាទ ឯករាជ្យនេះជំនួសវិញគឺបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានមួយផ្នែកធំ ត្បិតថាទឹកដីខេត្តបាត់ដំបងនេះក៏ជាទឹកដីពោរពេញដោយ ប្រាសាទបុរាណខ្មែរជាច្រើនផងដែរ។
ភាគរយនៃសំណង់ស្ថាបត្យកម្ម វិមានឯករាជ្យ ខេត្តបាត់ដំបងសង់បានប្រមាណជា៧០ភាគរយហើយ ជារចនាប័ទ្ម កំពូលប្រាសាទអង្គរ ដែលមានក្បាច់ចម្លាក់ដ៏រស់រវើកជាវិញផងដែរ ៕