បន្ទាយមានជ័យ÷នារដូវកាលបុណ្យទានម្តងៗ ប្រជាជនកម្ពុជានាយុគ្គសម័យថ្មីនេះបាចេញពីប្រទេសកំណើតរបស់ខ្លួន ដើម្បីទៅលេងកម្សាន្តតាម ប្រទេសជិតខាងដូចជាប្រទេសថៃវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី។ល។ ជាពិសេសពួកគេចង់ទៅទស្សនាតំបន់ប្រវត្តិសាស្រ្តនិងវប្បធម៌ ទេសចរណ៍បែបធម្មជាតិផង ។
ក្នុងនោះថ្មីៗនេះយើងបានឃើញសេដ្ឋីនី លោក ជំទាវ ទ្រីដាណា ម្ចាស់អាជីវកម្មហាងលក់គ្រឿង អលង្ការមាសពេជ្រ ដែលពលរដ្ឋខ្មែរបានស្គាល់គាត់ច្បាស់តាមរយៈការប្រើប្រាស់ទ្រព្យសម្បត្តិ ដើម្បីចូលរួមចំណែកចែករំលែកសេចក្ដីល្អតាមសទ្ធាជ្រះថ្លារបស់គាត់ ។
ហើយគេបានឃើញលោកស្រី សេដ្ឋីសម្បត្តិ ស្តុកស្តម្ភរូបនេះបាន ចេញទៅលេងកម្សាន្ត នៅ ប្រទេសសិង្ហបុរីនារដូវកាលឆ្លងឆ្នាំសកលប៉ុន្តែអ្វីដែលធ្វើឲ្យសេដ្ឋីនីរូបនេះឃ្នើសចិត្តត្បិតក្រុមហ៊ុន ទេសចរណ៍មួយបាននាំអ្នកស្រីទៅលេងកន្លែងដែលមិនសមរម្យ តាមបំណងប្រាថ្នារបស់ខ្លួន ។
យ៉ាងណាមិញសម្រាប់អ្នកទេសចរណ៍ ខ្មែរម្នាក់ទៀតបានឲ្យសុីក្លូខ្មែរប៉ុស្តិ៍ យើងដឹងថា អ្នកស្រីបាន នាំក្រុមគ្រួសាររបស់អ្នកស្រីទៅលេងកំសាន្ត នៅឯខេត្តឈុនបុរី ប្រទេសថៃ ទីនោះជា តំបន់ទេសចរណ៍ធម្មជាតិ គួរឱ្យកត់សម្គាល់ផងដែរ ។
ស្ត្រីដដែលរូបនោះបាននិយាយថានៅក្នុងប្រទេសថៃអាជ្ញាធររបស់ប្រទេសគេពូកែខាងរៀបចំសណ្តាប់ធ្នាប់សាធារណៈធ្វើឲ្យមានសោភ័ណភាព បានល្អ ពោលគឺ នៅតាមតំបន់ទេសចរណ៍នីមួយៗ គឺគេរកគ្រប់មធ្យោបាយដើម្បីឲ្យអ្នកទេសចរណ៍ ចាយលុយច្រើនៗដើរ៣ថ្ងៃនៅតំបន់ទេសរចណ៍ផ្សេងៗគាត់និយាយថា មិនជួបសូម្បីមនុស្សបែកថ្នាំ ម្នាក់ និងអ្នកសុំទាន គេពូកែបង្កើតមុខរបបនៅនឹងកន្លែងទេសចរណ៍តែម្តង ។
ឧទារហណ៍ពេលឡើងភ្នំ ក្មេងតូចៗ ធ្វើជាអ្នកមគ្គុទេសជូនផ្លូវ ទៅដល់កន្លែងជ្រោះរាងស្រលះប្រជា ជនគេមានដាក់លក់គ្រាប់បេង ដែលជាឈើធម្មជាតិ អោយអ្នកទេសចរបាញ់និងចំពាមក្នុង១ថង់២០បាត ពេលទៅលេងសមុទ្រផាត់តាយាគេថា នៅឆ្នេរនេះមិនសូវស្អាត បើចង់ទៅកន្លែង ដែលស្អាតៗត្រូវឆ្លងទៅកោះជិះកាប៉ាល់ទៅហើយពេលចុះពីកប៉ាល់ត្រូវជួលកង់ ម៉ូតូ ឬឡានទៅតាមការចូលចិត្តដើម្បីមើលទេសភាពលើកោះនោះ។
អ្នកស្រីថាទៅលេងឆ្នេរស្អាតៗនិងមានចំណុចល្អៗជាច្រើនទៀត ដែលអ្នកស្រីមិនអាច រៀបរាប់អស់ ។ ជាមួយគ្នានេះ អ្នកស្រីបាន ធ្វើការ ប្រៀបធៀបរវាងសេវាកម្មរបស់ប្រទេសជិតខាងយើងពោលគឺ ប្រទេសថៃ គឺគេអាចឈរលើលំដាប់ប្រទេសកម្ពុជា លើផ្នែកបុិនប្រសព្វរៀបចំសណ្តាប់ធ្នាប់ សាធារណៈ សោភ័ណភាពតាមតំបន់ទេសចរណ៍ គ្មានក្មេងអានាថានិងអ្នកសុំទាន ដែលនាំឲ្យ អ្នកទេសចរណ៍គេធុញទ្រាន់ ។
ចំណែកនៅប្រទេស កម្ពុជាយើងសព្វថ្ងៃ នៅតាមតំបន់ ទេសចរណ៍នីមួយៗ អាជ្ញាធរយើងនូវពុំទាន់ បានរៀបចំ សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អដូច បណ្តាប្រទេសមួយចំនួននៅក្បែរខាងយើងនៅឡើយទេ ។
ដូច្នេះដើម្បីឲ្យកម្ពុជាយើង ស្រូបទាញបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានច្រើនដូចប្រទេស ជឿនលឿនក្នុងតំបន់ក្រសួងទេសចរណ៍គប្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ បង្កើនសោភ័ណភាពតាមទីក្រុងនានាកុំឲ្យមានក្មេងអនាថាក្មេងសុំទាន នៅតាមតំបន់ទេសចរណ៏នោះកម្ពុជាយើងនឹងស្រូបយកបាន អ្នកទេសចរណ៍បានច្រើនជាពុំខាន។ ព្រោះប្រទេសកម្ពុជាយើងមានកន្លែងទេសចរណ៍បែបធម្មជាតិច្រើនជាងគេក្នុងនោះរាប់បញ្ចូលទាំងប្រាង្គប្រាសាទបុរាណផង៕ ដោយ ស៊ីក្លូខ្មែរ