ទំព័រដើម ព័ត៌មានជាតិ លោកឧត្តមសេនីយ៍ទោម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុកខឿនវិមានឯករាជ្យផ្អើលមនុស្សទាំងយប់

លោកឧត្តមសេនីយ៍ទោម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុកខឿនវិមានឯករាជ្យផ្អើលមនុស្សទាំងយប់

ចរាចរ

0 មត្តិ

ភ្នំពេញ÷  នគរបាលថ្នាក់ឧត្តមសេនីយ៍ទោម្នាក់​ បេីកបររថយន្តទំនេីបក្នុងស្ថានភាពស្រវឹងឡេីងលេីសួនច្បារវិមានឯករាជ្យរួចជ្រុលទៅបុកអ្នករុញរទះលក់ទឹកសុទ្ធ​ទៅមុកលែងរួចបង្កការភ្ញាល់ផ្អើលប្រជាពលរដ្ឋនាំគ្នាទៅចោមរោមមើល ហេតុការណ៍នោះ ។

ពលរដ្ឋដេីរលេងកម្សាន្តនិងអ្នកហាត់ប្រាណនៅក្បែរៗ កន្លែងកើតហេតុ ភ័យលស់ព្រលឹងកាលពីវេលាម៉ោង៩,១៥នាទីយប់ ថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០២៣ ។

សសមត្ថកិច្ចនៅកន្លែងកេីតហេតុបានឱ្យដឹង ថា÷រថយន្តបង្កម៉ាកឡង់គ្រីស័រ​ពាក់ស្លាកលេខ ភ្នំពេញ 2AU-3868 ពណ៌ស អ្នកបេីកបរឈ្មោះ​ យិន លីមជាមន្ត្រីនគរបាលជាតិ ឋានៈជាឧត្តមសេនីយ៍ទោបេីកបរក្នុងស្ថានភាពស្រវឹង ។

ចំណែកអ្នករុញរទេះលក់ទឹកបរិសុទ្ធសំណាងល្អមិន រងរបួសនោះទេ ​ដោយសារគេចផុត ពីរថយន្តហាក់ដឹងខ្លួនមុន ។

ប្រជាពលរដ្ឋកនៅន្លែងកេីតហេតុបានរិះគន់មន្ត្រីនគរបាលផ្កាយពីររូបនោះ​ ថាបើខ្លួន ស្រវឹងហើយ សូមកុំព្យាយាមប្រើប្រាស់យានយន្ត ធ្វើអ្វីនាំតែ បង្កមហន្តរាយដល់អ្នកដទៃ ហើយមិនតែប៉ុណ្ណោះ ខ្លួននឹងមានទោសទណ្ឌទៀតផង ។

អត្ថបទពាក់ព័ន្ធ