ភ្នំពេញ÷ បុរសនារីជនជាតិចិនពីរនាក់បេីករថយន្ដសេរីទំនើបម៉ាក PORSCHE ពណ៌ក្រហម ពពាក់ស្លាកលេខភ្នំពេញ 2BS-8111 បេីកបុកកង់បីឥណ្ឌា ពណ៌លឿងពាក់ស្លាកលេខតាកែវ 1Q-1660 បណ្ដាលម្ចាស់រងររបួសរួចនារីដែលធ្វេីដំណេីរក្នុងរថយន្ដបានចុះវាយម្ចាស់កង់បីបន្ថែមទៀត ។
ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់អូរឫស្សីទទី៤ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោង១២:៣០នាទីយប់ រំលងអអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករាឆ្នាំ២០២៣។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្តនិងកង់បីឥណ្ឌា ទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ តាម ផ្លូវ ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវ គោក ។
សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជនរងគ្រោះត្រូវបានស្ត្រីម្នាក់ជិះរថយន្តទំនើបជាមួយជនបង្កបានប្រើហិង្សាលើម្ចាស់កង់បី ដែលជាអ្នកបង្កឱ្យមានបទល្មើសផ្សេងមួយទៀតបែបនេះ អាជ្ញាធរគប្បីស្វែងរកយុត្តិធម៌ជូនម្ចាស់កង់បីផង ៕