ខេត្តព្រះសីហនុ÷ ឈ្មោះអុីវ ត្រាយព្រះរាជអាជ្ញារ ងជួបគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវលេខ ១៤៨នេះបើយោងតាមតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ច ខេត្តព្រះសីហនុដែលអង្គភាពព័ត៌មានយើងទទួលបានកាលពីល្ងាចថ្ងៃទី១១ ខែមករាឆ្នាំ២០២៣ម្សិលមិញនេះ ។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា ហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣លើដងផ្លូវលេខ១៤៨ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦,១៧ស្ថិតក្នុង ឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុបណ្តាល ឱ្យអ្នកបើករថយន្តរងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយឡែកអ្នកឯទៀតដែលជិះលើរថយន្តរងរបួសស្រាលតែប៉ុនណោះ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើរវាងរថយន្តម៉ាក ATOS ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 2Q-3706 បើកបរដោយឈ្មោះលឹម វណ្ណលាភ ភេទប្រុសមានអាយុ២៩ឆ្នាំមុខរបរជាអ្នកលក់ម្ហូបមានទីលំនៅឃុំកុំពេញស្រុកស្ទឹងហាវខេត្តព្រះសីហនុ ។ចំណែករថយន្ត០១គ្រឿងទៀតម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញBC-3654 បើកបរដោយឈ្មោះ អ៊ីវ ត្រាយ ភេទប្រុសអាយុ៥២ឆ្នាំ ដែលគេស្គាល់ថាជាព្រះរាជអាជ្ញារងខេត្តព្រះសីហនុ បើកក្នុងទិសដៅពីខេត្តព្រះសីហនុមកស្រុកស្ទឹងហាវ ដំណើរបញ្ច្រាសទិសគ្នា ។
ករណីបង្កទៅជាគ្រោះថ្នាក់ចរាចរណ៍នេះអាចបណ្តាលមកពីមេឃមានសភាពភ្លៀងធ្លាក់ខ្លាំងងងិតអ័ព្ទជាហេតុធ្វើឲ្យអ្នកបើកបរមើលផ្លូវមិនច្បាស់ទើបបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើងជាយថា ហេតុបែបនេះដូច្នេះ ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យអ្នកបើកបររថយន្តម៉ាកATOS ឈ្មោះលឹម វណ្ណលាភ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុដោយឡែកភាគីម្ខាងទៀតមិនបង្កឲ្យមានរបួសធ្ងន់ទេ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងដល់កន្លែងកើតហេតុប្រមូលយកវត្ថុតាងរួមមាន÷ រថយន្តត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវដើម្បីដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕ដោយ÷ ស៊ីក្លូខ្មែរ