បន្ទាយមានជ័យ÷មានករណីសង្ស័យធើ្វអត្តឃាតដោយជនជាតិឥណ្ឌូនេស៊ីម្នាក់នៅបុរីKTH ហៅវិមានដួងច័ន្ទបង្កការភ្ញាក់ផ្អើល ទាំងយប់កាលពីវេលាម៉ោង០៩និង១៥នាទីយប់ថ្ងៃទី០៧ខែមករាឆ្នាំ២០២៣ស្ថិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
បុរសដែលគេប្រទះឃើញស្លាប់ដោយសារការចងកក្នុងបុរីខាងលើគឺជាជនបរទេសមានអាយុខ្ទង់៤០ឆ្នាំប្លាយ ប្រភពព័ត៌មានថាជនរងគ្រោះគឺជាបុរសជនជាតិឥណ្ឌូនេស៊ីស្នាក់នៅផ្ទះលេខ K-16 បុរី ខេធីអេច្ឆ ក្រុងប៉ោយប៉ែត ។ សពបុរសនោះពលរដ្ឋថាពាក់អាវយឺតពណ៌ស ដៃខ្លីសសេរអក្សរអង់គ្លេសលើអាវ Thailand ស្លៀកខោខ្លីចងកនិងខ្សែពណ៌ផ្កាឈូកភ្ជាប់និងដែកតូចល្មម ។
ប្រភពព័ត៌មានដដែលមិនទាន់បានកំណត់ អត្តសញ្ញាណពីសាវតាររបស់ជនរងគ្រោះបាននៅឡើយទេ ហើយ ទន្ទឹមនឹងនេះសមត្ថកិច្ចក៏មិនបានដឹងថា បុរសបរទេសនោះស្លាប់ដោយសារអ្វីនៅឡើយដែរ ព្រោះ អាជ្ញាធរមិនទាន់បានត្រួតពិនិត្យនិងធ្វើកោស ល្យវិច័យលើសាកសពនៅឡើយទេ ។
មន្ត្រីនគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតម្នាក់ បានឲ្យដឹងមុននេះថា សមត្ថកិច្ចបានត្រឹមតែ បិទទីតាំងបណ្តោះអាសន្នដើម្បីរង់ចាំត្រួតពិនិត្យសាក សពនៅថ្ងៃស្អែក ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី០៧ខែមករា ឆ្នាំ ២០២៣ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅមិនទាន់ធ្វើការអធិប្បាយបាននៅឡើយទេ ជាវិញការស្លាប់របស់ជនបរទេសខាងលើនេះ ៕