ទំព័រដើម ព័ត៌មានជាតិ ជិះរថយន្តហ្វតរេនជឺតថចោលមួយសំកាំងដំរីត្រូវចោរចង្រៃបើកយកទៅបាត់

ជិះរថយន្តហ្វតរេនជឺតថចោលមួយសំកាំងដំរីត្រូវចោរចង្រៃបើកយកទៅបាត់

ព័ត៌មានសន្តិសុខ

0 មត្តិ

បន្ទាយមានជ័យ៖បុរសជាជនសង្ស័យម្នាក់ត្រូវបាននគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតឃាត់ខ្លួនបន្ទាប់ពីបានធើ្វសកម្មភាពលួចរថយន្តរបស់ពលរដ្ឋម្នាក់នៅភូមិអូរឬស្សីសង្កាត់អូរឬស្សីក្រុងប៉ោយប៉ែតកាលពីថ្ងៃទី០៥ ខែមករាឆ្នាំ២០២៣កំឡុងម៉ោង៦ល្ងាច  ។

លោក សៅ សារឿនហៅបោនបឿន អធិការក្រុងប៉ោយប៉ែតកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះអោ រដ្ឋា ភេទប្រុសមានអាយុ៣៣ឆ្នាំរស់នៅភូមិអូឬស្សី សង្កាត់អូរឬស្សីក្រុងប៉ោយប៉ែតបានធើ្វសកម្មភាព លួចរថយន្ត ដែលម្ចាស់គេទុកចោលខ្វះការប្រុងប្រយ័ត្ន ហើយបានបើកបរគេចខ្លួនតែម្តង ។ ក្រោយពីទទួលបានបណ្តឹងពីពលរដ្ឋរងគ្រោះឈ្មោះ សៅរ៉ាភេទប្រុសមានអាយុ៣៧ឆ្នាំរស់នៅភូមិតាបែនឃុំតាបែនស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ជុំវិញហេតុការបាត់រថយន្ត ។

តមកលោកសៅសារឿន បានបញ្ជាកម្លាំងក្រោមឱវាទ តាមបណ្តាសង្កាត់ចេញប្រតិបត្តិការ តាមគោលដៅលើដងផ្លូវជាតិលេខ៥៨ ដើម្បីចាំស្ទាក់និងត្រួតពិនិត្យអត្តសញ្ញាណរថយន្ត ។លុះដល់ម៉ោងប្រមាណ៧យប់កម្លាំង របស់លោកបានតាម តំរុយដែលសង្ស័យ ទើបឈានដល់កំណត់មុខសញ្ញាបាន ជនសង្ស័យ ឈ្មោះ អោ រដ្ឋាដែលកំពុងដើរលើដងផ្លូវ ភ្លាមនោះកម្លាំងនគរបាលបានសួរនាំ បានសារភាពថារថយន្តដែលខ្លួនលួចបាននោះ យកទៅទុកចោល ក្នុងដីចំការដំឡូងមី ចម្ងាយ៥០០ម៉ែត្រពី មណ្ឌលសុខភាពសង្កាត់អូរឬស្សី ។

ជនសង្ស័យប្រាប់ថា÷មុនធ្វើសកម្មភាពលួចរថយន្តម៉ាកហ្វតរ៉េនជឺរ ខ្លួនគេបានប្រើប្រាស់ថ្នាំញៀនមួយចំអែតសិនហើយទើបចេញប្រតិបត្តិការ ធ្វើសកម្មភាពតែម្តង រថយន្តដែលលួចនោះពាក់ស្លាកលេខ បន្ទាយមានជ័យ 2F79-98 Ford ranger សេរី2017  ។

បុរសជាម្ចាស់រថយន្តបានរៀបរាប់ថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ម៉ោង៦ល្ងាច គាត់បានជិះរថយន្តទៅមើលឃ្លាំងធ្វើត្រី ហើយបានឈប់ចតលើចិញ្ចើមផ្លូវចម្ងាយ២០ម៉ែត្រនៅពីមុខឃ្លាំងមិនបានពន្លត់ម៉ាស៊ីនទេ ព្រោះគិតថាចុះទៅមើលមួយភ្លេត ស្រាប់តែ មានបុរសម្នាក់ដើរសំដៅចូលរថយន្ត ហើយបើកចេញទៅតែម្តងទើបខ្លួនទូរស័ព្ទប្តឹងឲ្យនគរបាលគ្រប់ផ្នែកពាក់ព័ន្ធជួយអន្តរាគមន៍ ។

ពាក់ព័ន្ធនឹងករណីចោរស្ទើរភ្លើងដៃឆើតលួចរថយន្តសេរីទំនើបខាងលើ ពលរដ្ឋថាបញ្ហានាំអោយក៏កើតចោរលួចចោរប្លន់ចោរឆក់សព្វទិសទីក្នុង ក្រុងប៉ោយប៉ែតនេះគឺផ្តើមចេញពីសមត្ថកិច្ចមូលដ្ឋាន បើកដៃឲ្យក្រុមឈ្មួញបើកល្បែងស៊ីសងតាមស ហគមន៍ច្រើន ហើយល្បែងស៊ីសងទាំងនោះ ជាល្បែងខុសច្បាប់ហើយថ្មីៗនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែនបានប្រកាសឲ្យបិទចោល ទាំងអស់គ្រប់រូបភាពប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនព្រមធ្វើតាមទេខ្លាចបាត់ចំណូលប្រចាំថ្ងៃ ។

បែបណាក៏ដោយចុះកាលពីល្ងាចថ្ងៃទី០៦ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ក្រោយបានធ្វើការសាកសួរលើជនសង្ស័យរួចរាល់ហើយបានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់់ ៕

អត្ថបទពាក់ព័ន្ធ