ទំព័រដើម ព័ត៌មានជាតិ អតិតនគរបាលព្រំដែនគោកលេខ៩១១ជិតរងគ្រោះព្រោះនាឡិកាតម្លៃជាង២សែនដុល្លារ

អតិតនគរបាលព្រំដែនគោកលេខ៩១១ជិតរងគ្រោះព្រោះនាឡិកាតម្លៃជាង២សែនដុល្លារ

ព័ត៌មានជាតិ និងសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ អតិតមន្ត្រី នគរបាលការពារព្រំដែនគោកលេខ៩១១ម្នាក់ ឈ្មោះ ជ,ន ត្រូវបានស្ត្រីម្នាក់ប្រើប្រាស់លិខិតឆ្លងដែនជនជាតិអាមេរិក ឈ្មោះ KIM CASTRO ភេទស្រី កើតឆ្នាំ ១៩៩៧ ខែមករា ថ្ងៃទី២៣ កន្លែងកំណើត

រូបភាពនាឡិកាដៃម៉ាក HUBLOT

រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកបានធ្វើការទំនាក់ទំនងជាមួយគ្នារយៈពេលមួយសប្តាហ៍តាមរយៈប្រព័ន្ធហ្វេសប៊ុក ។មន្ត្រីនគរបាលការពារព្រំដែន គោកវរសេនាតូចថ្មើរជើងលេខ៩១១រូបនោះបានឲ្យដឹងថាខ្លួនគាត់ គ្មានឡើយសាច់សាលោហិតរស់នៅក្រៅប្រទេសទេ ប៉ុន្តែកាលពីដើម ខែវិច្ឆិកាឆ្នាំ២០២២កន្លងទៅស្រាប់តែមានស្ត្រីម្នាក់បានផ្ញើសារសសេរមកសួរសុខទុក្ខលោកនិងក្រុមគ្រួសារ ។ តមកទៀតស្ត្រីដដែលនោះបានផ្ញើរូបភាពរបស់នាងនិងមិត្តភក្តិរួមការងារជាមួយក្នុងឯកសណ្ឋានជាកងទ័ពអាមេរិក ហើយប្រាប់លោកថានាងជាកងទ័ព សុំរាប់អានលោកជាចំហរក្នុងនាមជាមិត្តភក្តិ ។

ក្រោយពីបានធ្វើជាមិត្តភក្តិហើយនាងតែងតែ សរសេរមកសាកសួរសុខទុក្ខស្ទើររៀងរាល់ថ្ងៃ អ្វីដែលចម្លែកនោះគឺនាងបានផ្ញើរូបភាពបែបក្រុមការងាររបស់កងទ័ពអាមេរិកពេលហូបអាហារ។

ការរាប់អាននេះបានធ្វើឲ្យលោកក្នុងនាមជា អតិតជាកងកម្លាំងមួយរូបមានមោទនភាពយ៉ាងខ្លាំង ដោយនឹកថា មានជនជាតិអាមេរិកគេមកសុំការរាប់អានយើងទាំងក្រុមគ្រួសារបែបនេះ ពិតជាល្អហើយ រាល់ពេលគិតដល់ការរាប់អានកងទ័ពអាមេរិក លោកតែងលួចញញឹមម្នាក់ឯងក៏មាន ព្រោះនឹក ថាថ្ងៃណាមួយ ប្រសិនបើ លោកចង់ទៅលេងប្រទេសសហរដ្ឋអាមេរិកអី មានមិត្តភក្តិ ជាកងទ័ពនៅទីនោះស្រាប់ ហើយអ្វីដែលធ្វើឲ្យលោក កាន់តែចាប់អារម្មណ៍ទៀតនោះគឺរដ្ឋកាលីហ្វ័រ ញ៉ាតែម្តង ដែលលោកធ្លាប់បានស្គាល់តាមព័ត៌មានផ្សេងៗ ។

អតិតនាយនគរបាល៩១១ ដដែលបានបន្តថាស្រាប់តែនៅថ្ងៃកៀកនឹងថ្ងៃបុណ្យណូអែល នាងបានសរសេរអត្ថបទ មកសាកសួរសុខទុក្ខ លោក និងក្រុមគ្រួសារជាមួយគ្នា នោះនាងបានប្រាប់ថា នាងមានកាដូពិសេសទុកជាវត្ថុអនុស្សាវរីយ៍ជាលើកដំបូងចំពោះការរាប់អាននិងក្រុមគ្រួសារលោក នោះគឺនាងបានទិញនាឡិកាដៃ១គ្រឿងម៉ាក(ហ៊បលូតHublot)មានតម្លៃប្រមាណជាង២សែនដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។

ស្ត្រីដដែលបានប្រាប់ថា ពេលទំនិញផ្ញើដល់ប្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកអាចទៅយកបានហើយ ដោយគ្រាន់តែរៀបចំឯកសារ បំពេញបែបបទប្រកាសពន្ធគយតាមរយៈក្រុមហ៊ុនទទួលបញ្ញើទំនិញអន្តរជាតិនោះជាការស្រេច ។

ដោយក្តីសង្ស័យពេកក្រោយពីបានអានអត្ថបទទាំង ស្រុងរបស់នាង គីម កាស្រូ KIM CARTA នោះរួចភ្លាមអតិតនាយនគរបាល៩១១ បានទូរស័ព្ទទៅសួរមិត្តភក្តិរបស់គាត់ហើយបាន និយាយរៀបរាប់តាមរឿងរ៉ាវរបស់ខ្លួន ដែលនាងបានប្រាប់លោកនោះភ្លាមនោះស្រាប់តែមិត្តភក្តិរបស់លោកបានប្រាប់ថារឿងរ៉ាវខាងលើគឺជារឿងឆបោកទេកុំទៅជឿផ្តេស ផ្តាសប្រយ័ត្នអស់លុយពីខ្លួន ?  ។

មន្ត្រីនគរបាលដដែលថាបើកុំតែលោកបានទូរស័ព្ទទៅសួរគេឯងម្លេះលោកកុំអីត្រូវចាញ់បោកពួកអ្នកដើរបោកប្រាស់អស់ប្រាក់ជាមិនខាន លោកថា លោកពិតជាមានសំណាងព្រោះធ្លាប់សាងតែអំពើល្អ ក្នុងខ្លួនដូចនេះផលល្អតាមបង្ហាញលោកវិញ មិនចាំជាតិក្រោយទេ ។

សូមរំលឹកថាករណីជនឆបោកនេះបានកើតមានជា ហូរហែមកហើយនៅប្រទេសកម្ពុជាយើងនេះហើយពួកនេះទំនងជាមានបណ្តាញការងាររបស់វានៅនិងប្រទេសកម្ពុជា ផងក៏ថាបាន របៀបបោកប្រាស់របស់ពួកវាភាគច្រើនតែផ្ញើទំនិញពីក្រៅប្រទេស ចំពោះអ្នកណាមានមហិច្ឆតា ក្នុងខ្លួនងាយនឹងចាញ់បោកវាជាមិនខាន ។

ជាបទពិសោធន៍ប្រុសម្នាក់លើកឡើងថា÷ បើលោកអ្នកចង់ដឹងលោកអ្នកសាកខលវីដេអូសុំមើលរូបភាពគ្នាជាមួយវាហើយភ្លាមនោះវាយកលេសថាមិនអាចមើលរូបគ្នាបានទេ ប៉ុន្តែតែបើយើងមានបញ្ញាឈ្លាសវៃក្រុមពួកវាបោកប្រាស់យើងមិនបានទេ សូមបងប្អូនកឆាប់ជឿរឿងផ្តេសផ្តាសប្រយ័ត្នខាត បង់ប្រាក់អស់ពីខ្លួន ៕

ដោយ÷ ស៊ីក្លូចាស់

 

អត្ថបទពាក់ព័ន្ធ