ភ្នំពេញ÷ កញ្ញា អាណារ៉ុស គឺជាក្មេងស្រីម្នាក់ បានរៀនសូត្រចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រង នាងជាកូនគ្រួសារកសិករមានកំរិតជីវភាពមធ្យមនៅស្រុកស្រែចំការទីជនបទក្រោយនាងបានសិក្សាបញ្ចប់សញ្ញា បត្រ័ជាន់ខ្ពស់រួចមកនាង
ចាប់ផ្តើមឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈជាតារាសម្តែងតាមបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុកជាតួឈុតឆាកខ្លីៗជាដើម ។ ការប្រឡូក ក្នុងវិស័យសិល្បៈនេះ មិនជាបានជោគជ័យ ភ្លាមៗដែរ នាងត្រូវមហាជន ត្មះតិះដៀលសព្វគ្រប់ អ្នកខ្លះថានាងធ្វើឆ្កួតខ្លះថា នាងជាមនុស្សស្រីមិនសូវគ្រប់ទឹកជាដើម ។
ហើយនៅដើមឆ្នាំ២០២២ កញ្ញា អាណារ៉ូសធ្លាប់ បានជូបនូវវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់ថ្នាក់នាងដើរយំអង្គុយយំតែម្នាក់ឯង គ្មានអ្នកណាដឹងថានាងមានបញ្ហាអ្វីនោះឡើយ ។
អ្វីជារឿងពិត គឺ កញ្ញា ជួបនូវបញ្ហាបោកប្រាស់ពី បុរសម្នាក់ ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ឋានៈជាឧត្តមសេនីយ៍ទោ កាលណោះ កញ្ញាបានដើរយំ ហើយឡាយ៍ រាប់រៀបអំពើដំណើររឿងដែល លោក ឧត្តមសេនីយ៍ទោនោះបោកនាង ភ្ជាប់ទៅនឹងសន្យាខ្យល់ ធានាបើកហាងឲ្យនាងនឹង ទិញរថយន្តសេរីទំនើប ឲ្យនាងជិះទៀតផង ប៉ុន្តែពាក្យដែលលោកឧត្តមសេនីយ៍ ទោ រូបនោះ បាននិយាយគ្រាន់តែជាការ បោកសុីពងក្រហម របស់នាងតែប៉ុណ្ណោះ ។
ដោយសារ រ៉ូស ទប់ចិត្តមិនបាន នាងបាន ដើរលើស្ពាន ជ្រោយចង្វា ប៉ងនឹងផ្តាច់សង្ខារ នៅចំពោះមុខកញ្ចក់ វីដេអូ ឡាយ៍ របស់អ្នកលេងហ្វេសប៊ុក ម្តងរួចមកហើយ ។
ក្រោយពីបាត់មុខមួយរយៈពេល ធំ ថ្មីៗនេះគេ តែងបានឃើញ កញ្ញា កូនអ្នក ស្រែម្នាក់នេះ មានយីអ៊ុនខ្ពស់ យ៉ាងត្រដែត នាងបានធ្វើឲ្យមហាជន ម្នាក់ៗភ្ញាក់ផ្អើល និងការតុបតែងខ្លួន ស្លៀកពាក់បែប កូនអភិជន ជិះរថយន្តទំនើបឡូយឆាយហ៊ឺហារកាឡិបមិនចាញ់កូនឧកញ៉ាប៉ុន្មានឡើង។លើសពីនេះទៅទៀតមានប្រភពខ្លះបាននិយាយថាកញ្ញា អាណារ៉ូសឥឡូវក្លាយជាម្ចាស់គ្រប់គ្រងប្រែនឆាយ ផលិតផលកែសម្ផស្សទៀតផង មែនពាក្យចាស់លោកពោលថា មនុស្សកុំមើលងាយមនុស្ស ព្រោះវាសនារបស់មនុស្សម្នាក់ៗមើលមិនឃើញថាមិនត្រូវនោះទេ ។
សូមមើល ការសរសេរអត្ថបទ ទាំងស្រុងដូចខាងក្រោម÷ មនុស្សដូចខ្ញុំស្រួលបំផុត តែកុំអោយខ្ញុំស្អប់ កុំអោយខ្ញុំដឹងចរិកពិតអ្នកអោយសោះ ខ្ញុំបើរាប់អានអ្នកណាហើយគឺរាប់អានដោយក្តីស្រលាញ់ស្មោះត្រង់មិនគិតចង់បានផលប្រយោជន៍ពីគេទេ ចឹងបើខ្ញុំរាប់អានអ្នកត្រូវចេះថែរវាទុកផង ព្រោះសម័យនេះអ្នកដឹងហើយថា ការរាប់អានពិតមិនមានច្រើនទេ សម្តែងច្រើនជាងការពិត ។ (និយាយរួម)