ទំព័រដើម ព័ត៌មានជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជាបញ្ជូនជនបរទេសចេញ១៤៨នាក់

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជាបញ្ជូនជនបរទេសចេញ១៤៨នាក់

ព័ត៌មានជាតិ

0 មត្តិ

ភ្នំពេញ÷អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេស ចំនួន១៤៨នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ក្នុងនោះជនជាតិចិនចំនួន១៤៥នាក់ជនជាតិកូរ៉េចំនួន០២នាក់និងជនជាតិអេស្កូនីចំនួន០១នាក់ ។

សកម្មភាពពេលបញ្ចូលទៅ

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាឲ្យបានជ្រាបថានៅថ្ងៃទី០៤ដល់០៦ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រី១០នាក់មាន០៣សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១៤៥ នាក់ ជនជាតិកូរ៉េចំនួន០២នាក់ និងជនជាតិអេស្ដូនីចំនួន១នាក់ចេញពីព្រះរាជាណាចក្រកម្ពុជា អនុ លោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍តាមប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ជនបរទេសចំនួន១៤៨នាក់ខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែនលួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងធ្វើការងារខុសច្បាប់ដែលល្មើសនិងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃនិងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំមកនេះ ៕

អត្ថបទពាក់ព័ន្ធ