ក្រុងភ្នំពេញ÷ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកអភិបាលខណ្ឌ គឺលោក សក់ ច័ន្ទកញ្ញារិទ្ធ បានចុះបង្ក្រាបទីតាំងបនល្បែងអនទ្បាញ សុីសងគ្រប់ប្រភេទមួយកន្លែងតាមបណ្ដោយផ្លូវបេតុងស្ថិតក្នុង
សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញវេលាលាម៉ោង ៤ និង៣០ នាទីល្ងាចថ្ងៃទី៦ខែធ្នូឆ្នាំ ២០២២ ។
ប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ច ទើបឈានដល់ បើកការស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញាច្បាស់លាស់ ។
ក្រោយបង្ក្រាប សមត្ថកិច្ចបានរឹបអូសយកទ្រព្យសម្បត្តិ របស់មេបនល្បែង ដើម្បីធ្វើជា វត្ថុតាងដាក់បន្ទុក និងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា ល្បែងស៊ីសងគ្រប់ប្រភេទ កាលពីកន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចបានចេញសារជាសំឡេងបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធនៅតាមខេត្តក្រុងនិងរាជធានីបង្កើតគណៈកម្មការជាបន្ទាន់ ដើម្បីធ្វើការបង្ក្រាប នូវរាល់ការភ្នាល់ល្បែងស៊ីសងគ្រប់ប្រភេទ៕