ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីដកកាំភ្លើងបាញ់គូទំនាស់ត្រូវគូថបណ្តាលឲ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០២២ នៅចំណុចភូមិបារាជឃុំស្វាយជ្រំស្រុកខ្សាច់កណ្ដាលខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ស្រី និច ភេទប្រុសមានអាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិអរិយក្សត្រឃុំអរិយក្សត្រស្រុកល្វាឯមបណ្តាលឲ្យរងរបួសត្រង់គូទខាងឆ្វេង ។
រីឯជនសង្ស័យមានឈ្មោះហួ ចាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរមន្ត្រីយោធាមានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
វត្ថុតាងចាប់យកមាន៖កាំភ្លើងខ្លីម៉ាកCF98-9 ចំនួន១ដើមបង់កាំភ្លើងចំនួន១គ្រាប់កាំភ្លើងចំនួន ៥គ្រាប់និងប័ណ្ណសម្គាល់កាំភ្លើងខ្លី ១សន្លឹកលិខិតបញ្ជាបេសកកម្ម១សន្លឹកផង ។
ពាក់ព័ន្ធនិងករណីផ្ទុះអាវុធនេះ ពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាជនសង្ស័យបានដាក់កាំភ្លើងខ្លីម៉ាកCF98-9នៅចង្កេះខោរួចជិះម៉ូតូទៅផឹកស្រានៅផ្ទះរបស់ឈ្មោះ បារាំង នៅភូមិឃុំកើតហេតុជាមួយឈ្មោះ ចៀម ចលនា ភេទប្រុសដូចគ្នា។
ដោយឡែកជនរងគ្រោះបានជិះកង់ដៃកាន់ស្នសំដៅមករកជនសង្ស័យឃើញដូច្នេះជនសង្ស័យបាននិយាយថាម៉េចបានអាឯងជិះកង់អាលីអាឡឺ អ៊ីចឹង ជនរងគ្រោះនិយាយថាលោកឯងចង់យ៉ាងម៉េច ។ តមកជនរងគ្រោះបានឈប់កង់រួចដើរចូលយកស្នប្រុងចាក់លើជនសង្ស័យ ភ្លាមនោះជនសង្ស័យបានដកកាំភ្លើងពីចង្កេះបាញ់ទៅលើ តែជនរងគ្រោះដើម្បីរារាំងកុំឲ្យដើរចូល តែជនរងគ្រោះនៅតែមិនខ្លាចទើបជនសង្ស័យបាញ់១គ្រាប់ភ្ជុចដីបណ្តាលឲ្យគ្រាប់ផ្លាតត្រូវចំគូទជនងគ្រោះចំហៀងខាងឆ្វេង ។ ភ្លាមនោះជនរងគ្រោះបានស្រែកថា÷អូយៗឈឺណាស់រួចជិះកង់ចេញពីផ្ទះកើតហេតុក្រុមគ្រួសារ ជនរងគ្រោះយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យឯកជនអេម៉ាភូមិព្រែកល្វា ។
ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំបានស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ៕ ដោយ÷ចិត្តជលសា