ទំព័រដើម ព័ត៌មានជាតិ មន្ត្រីសាលាស្រុកម្នាក់ត្រូវនគរបាលហៅសួរនាំក្រោយការបង្ហោះហ្វេសប៊ុកថាចៅហ្វាយស្រុកមិនធើ្វការជូនពលរដ្ឋ 

មន្ត្រីសាលាស្រុកម្នាក់ត្រូវនគរបាលហៅសួរនាំក្រោយការបង្ហោះហ្វេសប៊ុកថាចៅហ្វាយស្រុកមិនធើ្វការជូនពលរដ្ឋ 

ព័ត៌មានជាតិ និងសង្គម

0 មត្តិ

បន្ទាយមានជ័យ ÷ មន្ត្រីសាលាស្រុកស្វាយចេក ម្នាក់ឈ្មោះ អឿន ធី កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញបានធ្វើសកម្មភាពថតបង្ហោះ ឡាយហ្វេសប៊ុក អំពីសកម្មភាព ពលរដ្ឋលក់ស្រូវក្នុងតម្លៃថោក ដោយលោកនិយាយថា បញ្ហាត្រូវបានឈ្មួញកណ្តាលក្រឡុកហាងឆេងឡើងចុះតាមតែអំពើចិត្ត ការនិយាយរបស់គាត់នោះ

សកម្មភាពសសេរលិខិតសទោសជាសាធារណ:

បានប៉ះពាល់ដល់ លោកលឿង សុភក្ត្រជាអភិបាលស្រុកស្វាយចេកថាដេកចាំតែចាយប្រាក់ខែមិនធ្វើការបំរើប្រជាជនឲ្យបានត្រឹមត្រូវនោះទេ ។

ករណីកោះហៅមន្ត្រីសាលាស្រុកខាងលើ គឺធើ្វឡើង អនុវត្តន៍តាមការណែនាំនិងបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២២នេះ  ។

ប្រភពព័ត៌មានបានបញ្ជាក់ថា÷កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ឃួន វណ្ណា ស្នងការង ជំនួយដឹកនាំផែនការងារសន្តិសុខ បានស្រាវជ្រាវនិងកោះហៅឈ្មោះ អឿន ធី ភេទប្រុស មានអាយុ៥១ឆ្នាំមុខរបរមន្រ្តីរាជការសាលាស្រុកស្វាយចេកដើម្បីបំភ្លើករណីដែលលោកបានឡាយក្នុងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះបងញ៉ក់ភូមិភាស ។

ក្រោយកម្លាំងនគរបាលសួរនាំ ឈ្មោះ អឿន ធីបាននិយាយថា÷ខ្លួនពិតជាបានថតឡាយពិតមែនមកពីខ្លួនស្រវឹងស្រានិយាយស្តីមិនបានគិតជាមុននោះទេសាមីខ្លួនបានសសេរសុំទោសជាសាធារណ:ចំពោះលោកអភិបាលស្រុកស្វាយចេកគឺលោកលឿងសុភក្តិ  ។

ជាមួយគ្នានោះដែរស្ត្រីម្នាក់ដែលគេដឹងថាត្រូវជាប្អូនស្រី បង្កើតរបស់ឈ្មោះ អឿន ធី បានធ្វើលិខិតធានាអះអាង អំពីបងប្រុសរបស់ខ្លួនថា បើថ្ងៃមុខថ្ងៃក្រោយ បងប្រុសនៅតែមិនរៀងចាលហើយបន្តធ្វើទង្វើ ឆ្គាំឆ្គងខុសនឹងច្បាប់គាត់នឹងនាំ បងប្រុសចូលខ្លួន ប្រគល់ឲ្យសមត្ថកិច្ចចាប់ដោយខ្លួនឯងនិងអនុវត្តតាមច្បាប់ចុះ  ។

បើទោះជាបែបណាក្តីប្រជាពលរដ្ឋបានហៅការ កោះហៅរបស់សមត្ថកិច្ចនៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យនេះថា ជាការបិទសិទ្ធិសេរីភាព ពលរដ្ឋក្នុងការបញ្ចេញមតិពាក់ព័ន្ធនិងវិបត្តិសេដ្ឋកិច្ចទីផ្សារផលដំណាំកសិកម្មនារដូវប្រមូលផល របស់កសិករស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។

ចំពោះសមត្ថកិច្ច ក្រោយពីបានសាកសួរ និងមាន ប្អូនស្រីរបស់បុរសរងបទចោទ ឈ្មោះ អឿនធី ដែលគេស្គាល់ថា មន្ត្រីរដ្ឋបាល នៃសាលាស្រុក ស្វាយចេក សមត្ថកិច្ចបានអនុញ្ញាតអោយគាត់ត្រឡប់ទៅផ្ទះវិញ ដោយគ្រាន់តែធ្វើកិច្ចសន្យា សុំទោសចំពោះ អភិបាលស្រុកជាការបញ្ចប់រឿង ។

លោកអភិបាល ស្រុកស្វាយចេក លោកលឿង សុភក្តិ អង្គភាពព័ត៌មានយើងមិនអាចសអោយលោក ធ្វើការអធិប្បាយបានយ៉ាងណានៅឡើយទេ ជុំវិញករណី ដែលឈ្មោះ អឿនធី ឡាយស្តីបន្ទោស ពាក់ព័ន្ធនឹងទីផ្សារស្រូវចុះថោកនោះ ៕ ដោយចិត្តជលសា

អត្ថបទពាក់ព័ន្ធ