ទំព័រដើម ទេសចរណ៍ សង្វៀនIPCC KUN KHMER មិនមែនល្បីតែនៅកម្ពុជាទេពេលនេះល្បីនៅសង្វៀនអឺរ៉ុបទៀត 

សង្វៀនIPCC KUN KHMER មិនមែនល្បីតែនៅកម្ពុជាទេពេលនេះល្បីនៅសង្វៀនអឺរ៉ុបទៀត 

ព័ត៌មានកីឡា

0 មត្តិ

ភ្នំពេញ÷ត្រឹមតែរដូវវកាលទី១នៃការប្រកួតជម្រុះវិលជុំដណ្តើមខ្សែក្រវ៉ាត់IPCC KUN KHMER យើងបានរកឃើញម្ចាស់គ្រងខ្សែក្រវ៉ាត់IPCC KUN KHMERទម្ងន់៦៣.៥០គីឡូក្រាម នៅពេលនេះឃើញថាភាពល្បីល្បាញនៃ គុនខ្មែរ « KUN KHMER » បានរំលេចនៅសង្វៀនអន្តរជាតិក្នុងសហគមន៍អឺរ៉ុបដោយការប្រកួតដណ្តើមខ្សែក្រវ៉ាត់ IPCC KUN KHMER EUROPE CHAMPIONSHIPកាលពីល្ងាចថ្ងៃទី៥ វិច្ឆិកា កន្លងមកនេះ។

ទាំងនេះគឺជាមោទកភាពជាតិខ្មែរ ដែលពលរដ្ឋខ្មែរនិយមគាំទ្រវិស័យកីឡាក្បាច់គុនខ្មែរជួយគ្នាផ្សព្វផ្សាយបន្តពីសង្វៀនប្រដាល់ IPCC KUN KHMER ផ្សាយផ្ទាល់នៅស្ថានីយទូរទស្សន៍ Town Full HDTV និងការសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផលិតផលភេសជ្ជៈប៉ូវកំលាំង WURKZ ប្រកួតជម្រុះវិលជុំ១២ខេត្តក្រុងរាជធានី រយៈ ៤ខែ ទីបំផុតឃើញម្ចាស់គ្រងខ្សែក្រវាត់ IPCC KUN KHMER ទម្ងន់ ៦៣.៥០គីឡូក្រាម។

លោកTOMMY KIM តំណាង IPCCKUN KHMERប្រចាំកម្ពុជាបានផ្តល់បទសម្ភាសន៍ថា ជាការពិតនៅពេលស្ថាប័នប្រដាល់អន្តរជាតិ International Professional Combat Council (IPCC)បានសម្រេចទទួលស្វាគមន៍ «ក្បាច់គុនខ្មែរ» ចូលជាសមាជិកគ្រួសារស្ថាប័នប្រដាល់អន្តរជាតិ IPCC មានជាង ៦០ក្បាច់គុនចំរុះតំណាងប្រទេសនិមួយៗលើពិភពលោកជាសមាជិកទៅហើយ ។

ស្ថានីយទូរទស្សន៍ Town Full HDTV រៀបចំសង្វៀន IPCC KUN KHMER និងទទួលបានដៃគូសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រៀបចំសង្វៀនប្រដាល់គុនខ្មែរឈ្មោះថា «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ជ្រើសរើសកីឡាករគុនខ្មែរពោរពេញដោយសមត្ថភាពនិងទេពកោសល្យដើម្បីដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ IPCC ជម្រុះវិលជុំតាមបណ្តាខេត្ត-រាជធានី និងបានជ្រើសរើសកីឡាករគ្រងខ្សែក្រវ៉ាត់ IPCC KUN KHMERទម្ងន់៦៣.៥០គីឡូក្រាម គឺកីឡាករ ផល សោភ័ណ្ឌ ប្រចាំកម្ពុជានិងត្រៀមបន្តប្រកួតលើសង្វៀនអន្តរជាតិបន្ត។

ខ្សែក្រវាត់និងសមាសភាពកីឡា

លោក TOMMY KIM បានបន្ថែមទៀតថាគ្រប់ការប្រកួតនៅសង្វៀន IPCC KUN KHMER គឺសុទ្ធតែជាមានការយកចិត្តទុកដាក់តាមដានបំផុតពីស្ថាប័នប្រដាល់ពាក់ព័ន្ធ និងស្ថាប័នប្រដាល់ជាសមាជិក IPCC មានជាង ៦០ប្រទេសលើពិភពលោក បានផ្សាយផ្ទាល់ចេញពីកញ្ចក់ទូរទស្សន៍ Town Full HDTV និងជាពិសេស ស្ថាប័នប្រដាល់ប្រទេសជិតខាងកម្ពុជា គេយកចិត្តទុកដាក់តាមដានបំផុតពីភាពរស់រវើកនៃក្បាច់គុនខ្មែរយ៉ាងសម្បូរបែប។

លោក TOMMY KIM វាជាមោទកភាពជាតិខ្មែរ និងកិច្ចខិតខំប្រឹងប្រែងនៃពិភពប្រដាល់ «KUN KHMER » ទើបធ្វើឱ្យពិភពលោករំជើបរំជួលទទួលស្គាល់ពីភាពរស់រវើកនៃក្បាច់គុនខ្មែរយ៉ាងសម្បូរបែប។ ទាំងនេះកើតចេញពី «ខ្មែររួបរួមសាមគ្គី ខ្មែរធ្វើបាន» តាមរយៈស្ថាប័ន IPCC អន្តរជាតិ បានបង្កើតព្រឹត្តិការណ៍លំដាប់ពិភពលោកប្រកួតដណ្តើមខ្សែក្រវាត់ IPCC KUN KHMER EUROPE CHAMPIONSHIP ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ វិច្ឆិកា នៅទីក្រុង Martigny ប្រទេស Switzerland ក្នុងនោះរកឃើញកីឡាករ JAMAL WAHIP ជនជាតិបារាំង ប្រកួតប្រភេទគីឡូ ៦៧គីឡូក្រាម បានយកឈ្នះកីឡាករ LAMIRI ជនជាតិ ស្វីស។

លោក TOMMY KIM បានបញ្ជាក់ទៀតថាភាពអស្ចារ្យនៃពាក្យ «KUN KHMER » ជាក្តីស្រម៉ៃរបស់កីឡាករ និងអ្នកគាំទ្រលើវិស័យគុនខ្មែរគ្រប់រូប ចង់ឃើញពាក្យនេះមាននៅលើខ្សែក្រវ៉ាត់លំដាប់ពិភពលោក ឥឡូវបានដូចក្តីបំណងហើយ មិនថែមទាំងប៉ុណ្ណេះពាក្យ «KUN KHMER » ត្រូវបានក្លឹប ONE X ONE ជាសម្ព័នរបស់IPCC នៅប្រទេសរុស្ស៊ី បានយកពាក្យ «KUN KHMER » ដាក់នៅខ្សែក្រវ៉ាត់ ONE X ONE KUN KHMER ដើម្បីត្រៀមប្រកួតដណ្តើម និងនៅទីតាំងហ្វឹកហាត់ក៏ឃើញមានខោអាវកីឡាករបានរំលេចពាក្យ «KUN KHMER » ភ្ជាប់ថែមទៀតធ្វើឲ្យអ្នកគាំទ្រកម្ពុជានាំគ្នា Share បន្តយ៉ាងច្រើន។

បច្ចុប្បន្នខ្សែក្រវ៉ាត់ដែលមានពាក្យ «KUN KHMER » កំរិតអន្តរជាតិមានចំនួន ៣ ខ្សែក្រវ៉ាត់រួមមាន៖

 IPCC KUN KHMER

 IPCC KUN KHMER EUROPE CHAMPIONSHIP

 ONE X ONE KUN KHMER

សូមជម្រាបជូនថាសង្វៀនប្រដាល់ «IPCC KUN KHMER » ប្រចាំស្ថានីយទូរទស្សន៍ Town Full HDTV និងការសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានការទទួលស្គាល់ពីស្ថាប័នជាតិ-អន្តរជាតិរួមមាន ស្ថាប័នប្រដាល់អន្តរជាតិ International Professional Combat Council (IPCC) សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្រសួងអប់រំ យុវជន បានអនុញ្ញាតបើកការប្រកួតសង្វៀន ៨ជ្រុងដណ្តើមខ្សែក្រវ៉ាត់ជាតិ-អន្តរជាតិ (IPCC) ប្រចាំកម្ពុជា៕

អត្ថបទពាក់ព័ន្ធ