ទំព័រដើម ទេសចរណ៍ រូបចម្លាក់សត្វនាគដ៏ទាក់ទាញក្នុងវត្តមួយនៅស្រុកបន្ទាយស្រីខេត្តសៀមរាប

រូបចម្លាក់សត្វនាគដ៏ទាក់ទាញក្នុងវត្តមួយនៅស្រុកបន្ទាយស្រីខេត្តសៀមរាប

ព័ត៌មានទេសចរណ៍ និងសង្គម

0 មត្តិ

សៀមរាប÷ អន្លង់នាគរាជមួយស្ថិតក្នុងបរិវេណវត្តភ្នំហប់ដ៏គួរឱ្យចាប់អារម្មណ៍មួយនេះចំណាយទឹកប្រាក់លើការសាងសង់អស់ប្រមាណរហូតដល់ទៅចំនួន២៥,៥០០ពីរមុឺនប្រាំពាន់៥រយដុល្លារសហរដ្ឋ អាមេរិកជារចនាបថបែបខ្មែរបុរាណយ៉ាងវិចិត្ររស់រវើកកាលពីព.ស ២៥៦៣ គ.ស ២០១៩ ។

កូនស្រះរាងជាចតុកោណប្រកបដោយកាំជណ្តើរធ្វើអំពីថ្មបាយគ្រាមព័ទ្ធជុំវិញចំនួន៣ថ្នាក់ តំណាងឲ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ។

នាគរាជដែលមើលទៅហាក់កំពុងលូនចេញពីថ្មភ្នំ បើកពពារសណ្ដកក្បាលងើបផុតពីផ្ទៃទឹកខាងក្រោម គួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ ចម្លាក់ដ៏រស់រវើកមួយនេះមិនសសើរមិនបានមានអ្នកទេសចរណ៍ខ្លះបានលង់ចិត្តលើចម្លាក់ខ្មែរនេះថាជាមរតករស់ ។

ទឹកធម្មជាតិហូរចេញពីប្របថ្មភ្នំហប់ប្រជុំនៃជួរភ្នំគូលែនចាកចូលមកអន្លង់នាគនេះត្រជាក់ថ្លាឈ្វេង ព័ទ្ធទៅដោយផ្ទាំងថ្មនិងជញ្ជាំងបៃតងនៃដើមឈើតូចធំខ្ពស់ទាបយ៉ាងត្រឈឹងត្រឈៃ។

ក្លាយជាទីសក្ការបូជានៃជំនឿអរូបីនិងជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ ហើយដែលមានទីតាំងស្តិតនៅឃុំឃុនរាមស្រុកបន្ទាយស្រីខេត្តសៀមរាប តំបន់ចន្លោះផ្លូវរវាងក្បាលស្ពាននិងប្រាសាទបន្ទាយស្រីទល់មុខមណ្ឌលសុខភាពឃុនរាម ផ្លូវចូលទិសខាងកើត ៕

ស៊ីក្លូខ្មែរប៉ុស្តិ៍

អត្ថបទពាក់ព័ន្ធ