ទំព័រដើម ព័ត៌មានជាតិ ម្ចាស់បនល្បែងកាស៊ីណូហ្គូដវែលលោកអ៊ួឆាយត្រូវអាជ្ញាធរឲ្យធ្វើកិច្ចសន្យាអនុញាតខ្មែរចូលលេងល្បែង

ម្ចាស់បនល្បែងកាស៊ីណូហ្គូដវែលលោកអ៊ួឆាយត្រូវអាជ្ញាធរឲ្យធ្វើកិច្ចសន្យាអនុញាតខ្មែរចូលលេងល្បែង

ព័ត៌មានសន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ ម្ចាស់អាជីវកម្មបនល្បែង (CasinoGoodwell )ដែលមានអាស័យដ្ឋានស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចនគរបាលនៃ អធិការដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯកសៅសារឿន ជាអធិការ ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកម្លាំងចុះប្រតិបត្តិការបង្ក្រាបនិងធ្វើកិច្ចសន្យាលើទីតាំងបនល្បែងសុីសងហីហោហ្គូដវែលកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២២ម្សិលមិញ ។ សកម្មភាពសមត្ថកិច្ចចុះណែនាំម្ចាស់អាជីវកម្ម

ករណីចុះបង្ក្រាបទីតាំងបនល្បែងហ្គូដវែលគឺធើ្វឡើងបន្ទាប់ពីអាជ្ញាធរបានរកឃើញថា÷ទីតាំងកាស៊ីណូនោះមានបើកឲ្យប្រជាជនខ្មែរចូលលេងល្បែងសុីសងយ៉ាងអណាធិបតេយ្យដោយរំលោភបំពានលើច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មរបស់អង្គភាព (គ ល ក) ដែលបានណែនាំក្នុងការធ្វើអាជីវកម្មបនល្បែង ។

លោក វរសេនីយ៍ឯកសៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដដែលបានឲ្យដឹងទៀត ថា÷ សមត្ថកិច្ចបានចុះទៅណែនាំដល់យម្ចាស់អាជីវកម្មដែលមានឈ្មោះអ៊ួឆាយឲ្យបញ្ឈប់សកម្មភាពបើកដំណើរការល្បែងស៊ីសងគ្រប់ប្រភេទឲ្យពលរដ្ឋខ្មែរចូលលេង លោកថាក្នុងករណីមិនរៀងចាលសមត្ថកិច្ចនឹងបន្តនិតិវិធីតាមផ្លូវច្បាប់ ។

បើទោះជាបែបណាក្តី លោក សៅសារឿនបានឲ្យដឹងទៀតថា÷ កាស៊ីណូ ហ្គូដវែលគេមានសេវាកម្មជួលបន្ទប់សណ្ឋាគារនៅផ្នែកខាងលើ ហើយអតិថិជនតែងតែ ចេញចូលទៅស្នាក់នៅទីនោះដែលជាហេតុធ្វើឲ្យមហាជនយល់ឃើញថា ម្ចាស់អាជីវកម្មបនល្បែងកាស៊ីណូ បើកចំហឲ្យមានពលរដ្ឋខ្មែរចូលលេងតែតាមពិតទៅគឺ ជាសកម្មភាពអតិថិជនរកសេវាកម្មជួលបន្ទប់ស្នាក់អាស្រ័យ តែប៉ុណ្ណោះនេះជាការលើកឡើងរបស់លោកអធិការក្រុងប៉ោយប៉ែត ។ ដោយ ÷ បុរី ជលសារ

 

អត្ថបទពាក់ព័ន្ធ