កំពង់ចាម÷ គ្រឹះស្ថានសំណង់ព្រះវិហារវត្តពោធិព្រឹក្ស ស្ថិតនៅក្នុងព្រែករំដែងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពីប៉ុន្មានថ្ងៃនេះព្រះវិហារដ៏ចំណាស់នេះ ត្រូវបានវាយកំទេចចោល ក្រោមហេតុផលចាស់ ទ្រុឌទ្រោមខ្លាំងដែលនឹងនាំអោយហានិភ័យដល់ព្រះសង្ឃចូលធ្វើសង្ឃកម្មផ្សេងៗនាពេលខាងមុខ ។
ប្រភពពីប្រជាពុទ្ធបរិសទ័ពលរដ្ឋនៅតំបន់នោះ បានប្រាប់សុីក្លូខ្មែរប៉ុស្តិ៍ ថាគ្រឹះស្ថានសំណង់ព្រះវិហារនេះបានសាងសង់ឡើងនៅកំឡុងឆ្នាំ១៩៨៧នេះទេសំណង់ខាងលើមិនមានបច្ចេកទេសត្រឹមត្រូវទេ អាយុកាលនៃព្រះវិហារនេះក៏មិនមែនជាកំណត់ បុរាណអ្វីដែរ ពោលគឺជាសំណង់ធម្មតាទេ ។
ដោយគុណភាពសសសំណង់សសរដែក១០លីប្លង់ សេរដែក៦លីកកាលពី៦ឆ្នាំមុនព្រះវិហារនេះ មានរន្ទះបាញ់ម្តងចំកណ្តាលកំពូលព្រះវិហារនាំឲ្យឈេីនិងប្លង់សេរប្រះគួរឲ្យព្រួយបារម្ភពីសុវត្ថិភាពខ្លាំងណាស់ ។
តែយ៉ាងណាក៏ដោយការវាយកំទេចព្រះវិហារនាពេលនេះបាននាំឲ្យមហាជនមួយចំនួនធើ្វសន្និដ្ឋានខុសការពិត ជាពិសេសនៅតាមបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានសម្ដែងការសោកស្ដាយចំពោះព្រះវិហារដែលបន្សល់ទុកពីសម័យបុរាណមួយនេះ ។
គណៈកម្មការអាចារ្យវត្តពោធិព្រឹក្សខាងលើ បានពន្យល់ថា ព្រះវិហារវត្តខាងលើនេះមានទិពលភាពយ៉ាងខ្លាំងមិនអាចតាំងទុកនៅតទៅទៀតបានទេ ព្រោះគុណភាពសំណង់ វាបានពុកផុយអស់ទៅហើយផងម្យ៉ាងគ្រឹះស្ថាននេះជាសំណង់ចាប់ឆាយ ធើ្វឡើងដើម្បីតែសម្រាប់ព្រះសង្ឃបានធ្វើកិច្ចសង្ឃកម្មផ្សេងៗតែប៉ុនណោះមិនមែនជាប្រភេទសំណង់រឹងមាំនោះឡើយ ៕ ស៊ីក្លូខ្មែរប៉ុស្តិ៍