ភ្នំពេញ÷សង្ក្រាន្ត គឺជាពាក្យដែលកើតចេញពីពាក្យសំស្រ្កឹត(saṅkrānti)ដែលយើងបានរកឃើញអក្សរ នៅក្នុងប្រទេសកម្ពុជាតាំងពីសម័យអង្គរ។ ពាក្យនេះប្រើសំដៅទៅ លើពិធីចូលឆ្នាំប្រពៃណីដែលប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា-ថៃ-ស្រីលង្កា ផ្នែកភាគឦសានប្រទេសឥណ្ឌា-ខ្មែរក្រោម (បច្ចុប្បន្នស្ថិតនៅភាគខាងត្បូង វៀតណាម)និងតំបន់ Xishuangbanna(ភាគខាងត្បូងខេត្តយុនណាន) នៃប្រទេសចិន។ វាចាប់ផ្តើមនៅពេលដែលព្រះអាទិត្យឆ្លងកាត់ក្រុមតារានិករ Aries ដែលជាសញ្ញាហោរាសាស្រ្តដំបូងគេនៅក្នុងរាសីចក្រ ដូចដែលបានគិតដោយហោរាសាស្រ្ត sidereal ។ វាត្រូវបានទាក់ទងទៅនឹងពិធីបុណ្យចូលឆ្នាំថ្មីដែលមានមូលដ្ឋានលើប្រតិទិនហិណ្ឌូដែលមានតម្លៃស្មើនៅក្នុងផ្នែកភាគច្រើននៃអាស៊ីខាងត្បូង ដែលត្រូវបានគេហៅជារួមថាជា Mesha Sankranti។(អត្ថបទបកប្រែ)
ពិធីបុណ្យសង្រ្កានត្រូវបានប្រទេសមួយចំនួនប្រារពធ្វើ និងបានហៅឈ្មោះខុសៗគ្នា។ ដូចជាលាវ ហៅ ភីម៉ៃ, ថៃហៅ សង្រ្កាន ចំនែកកម្ពុជាហៅថាបុណ្យចូលឆ្នាំថ្មីជាដើម។ ចំពោះថ្ងៃនៃពិធីបុណ្យ ខ្មែរយើងហៅខុសៗគ្នាតាមថ្ងៃនីមួយៗ។ ថ្ងៃដំបូងជា «ថ្ងៃមហាសង្ក្រាន្ត» ថ្ងៃទី២ ជា«ថ្ងៃវ័នបត» និងថ្ងៃទី៣ ជា«ថ្ងៃឡើងស័ក» ។ តាមដែលខ្ញុំដឹង ប៉ុន្តែមិនច្បាស់គឺមានប្រជាជនខ្មែរហៅបុណ្យចូលឆ្នាំថ្មីថា បុណ្យមហាសង្រ្កានផងដែរ។
រឿងមួយទៀតដែលយើងគួរដឹងគឺ ថៃបានស្នើរបុណ្យសង្រ្កានរបស់គេដើម្បីដាក់បញ្ចូលក្នុងអង្កការ UNESCO ជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ។ ហើយការសំរេចថាបានឬអត់ គឺពិនិត្យប្រកាសនៅឆ្នាំ២០២៣។
ចំនែកក្នុងឆ្នាំ២០២២នេះថៃមានមុខម្ហូបតុងយ៉ាំដើម្បីចាំមើលការប្រកាសលទ្ធផល។ បើកម្ពុជាយើងវិញមានគុនល្បុក្កតោ និងប្រាសាទកោះកេរ ដែលខាងក្រសួងបានរៀបចំឯកសារបន្ថែមឡើងវិញ ហើយបានដាក់ស្នើររួចរាល់។
តើពិធីបុណ្យសង្រ្កានគួរតែជាប់ជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ(UNESCO)នៃប្រទេសថៃដែរទេ? បើជាប់គួរតែជាប់ជាចំនែករួមជាមួយប្រទេសដែលមានបុណ្យនេះជាមួយគ្នា។ ដូចគ្នាទៅនឹងល្បែងទាញព្រ័ត្រដែលកម្ពុជាយើងបានជាប់ UNESCO ជាមួយប្រទេសភីលីពីន វៀតណាម និងកូរ៉េខាងត្បូង។ បើមិនដូច្នេះទេ គឺយើងគួរតែស្នើរបុណ្យចូលឆ្នាំរបស់យើងដែរ។៚សុីក្លូខ្មែរប៉ុស្តិ៍
Credit: ម្ចាស់រូបភាព