ទំព័រដើម ទេសចរណ៍ ព្រះភិក្ខុនិងសាមណេរតូចៗជាច្រើនអង្គគង់នៅវត្តមណីរតនារាមកំពុងសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់

ព្រះភិក្ខុនិងសាមណេរតូចៗជាច្រើនអង្គគង់នៅវត្តមណីរតនារាមកំពុងសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់

ព័ត៌មាន សង្គម

0 មត្តិ

ពោធិ៍សាត់÷ កម្រងរូបភាពដ៏កម្រលេចធ្លោធើ្វអោយប្រជាពុទ្ធបរិសទ័កើតសទ្ធាជ្រះថ្លា បាននាំគ្នាគាំទ្រវិស័យព្រះពុទ្ធសាសនា នៅទីអារាមវត្តមណីរតនា រាមដែលមានព្រះគ្រូ សាន សុជាជាចៅអធិការវត្ត ដែលពោរពេញដោយភាពច្នៃប្រឌិតខ្ពស់តាមរយៈការសម្តែងធម៌ទេសនា។

ភិក្ខុ និងសាមណេរ ក្នុងរូបភាពដ៏ល្អ ដែលបរិស័ទបានថតផុស លើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីប្រយោជន៍ដល់ការគោរពប្រណិប័តន៍ ពីសំណាក់ មហាជនផងទាំងឡាយ ដែលជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា ជាពិសេសទីអារាម វត្តមណីរតនារាម ដែលមាន ទីតាំងស្ថិតក្នុងទឹកដីនៃខេត្តពោធិ៍សាត់។

ព្រះគ្រូ ចៅអធិការវត្តខាងលើ ព្រះអង្គបានបួសជាភិក្ខុភាវៈក្នុងព្រះពុទ្ធសាសនា ហើយព្រះអង្គបាន សិក្សារៀនសូត្រផ្នែក ពុទ្ធចក្រ និងអាណាចក្រ បានជ្រៅជ្រះ និងយល់ដឹងខ្ពស់ អំពីខ្លឹមសារ នៃព្រះពុទ្ធសាសនា ថេរវាទ ។

ព្រះអង្គជាញឹកញាប់បានសម្តែងនូវព្រះធម៌ទេសនានានាតាមវិទ្យុនិងទូរទស្ សន៍ព្រមទាំងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកដែលជាហេតុធ្វើឱ្យពុទ្ធបរិសទ្ធ័យល់ដឹងពីខ្លឹមសារនៃឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងបានយ៉ាងល្អប្រសើរ។

ដោយសារព្រះអង្គមានបញ្ញាឈ្លាសវៃក្នុងការវែក ញែកនូវខ្លឹមសារធម៌យកមកបកស្រាយនិងពន្យល់ដល់ពុទ្ធបរិស័ទ្ធឲ្យងាយយល់  ។

ស្ត្រីម្នាក់បានឲ្យដឹងថាព្រះគ្រូធម្មកធិកសាន្តសុជា ព្រះអង្គជាភិក្ខុមួយអង្គដែលពិបាករកបាន បើនិយា យជារួមព្រះអង្គជាមនុស្សសាមញ្ញបំផុតហើយបានតែងតែដឹកនាំទីអារាមនិងភិក្ខុសាមណេរផងបានយ៉ាងល្អប្រសើរជាសង្ឃដែលសក្តិសមជាស្រែបុណ្ យដ៏ប្រសើរសម្រាប់ព្រះពុទ្ធបរិស័ទផ្ញើទានប្រកប ដោយជ្រះថ្លាក្រៃលែង  ។

ជាក់ស្តែងកាលពីថ្ងៃចន្ទ១៥កើតខែអស្សុជឆ្នាំខាលចត្វាស័កពុទ្ធសករាជ២៥៦៦ត្រូវនឹងថ្ងៃទី១០ខែតុលាឆ្នាំ២០២២កម្រងរូបភាពមួយបាន បង្ហាញលើហ្វេសប៊ុក ដែលមើលឃើញព្រះសាមណេរតូចៗស្លៀកដណ្តប់សំពត់ពណ៌លឿងទុំប្រកបដោយបរិមណ្ឌលត្រូវតាមព្រះធម្មវិន័យរបស់ព្រះសម្មា សម្ពុទ្ធបានយ៉ាងល្អប្រសើរ ៕

 

អត្ថបទពាក់ព័ន្ធ