ទំព័រដើម ព័ត៌មានជាតិ រដ្ឋបាលក្រុងប៉ោយប៉ែតទទួលបានគ្រឿងឧបភោគបរិភោគស្បៀងជាអង្ករចំនួន៣តោនពីម្ចាស់សហគ្រាសអឹមផើរើ

រដ្ឋបាលក្រុងប៉ោយប៉ែតទទួលបានគ្រឿងឧបភោគបរិភោគស្បៀងជាអង្ករចំនួន៣តោនពីម្ចាស់សហគ្រាសអឹមផើរើ

ព័ត៌មាន សង្គម

0 មត្តិ

បន្ទាយមានជ័យ÷នាថ្ងៃទី០២ខែ តុលា ឆ្នាំ២០២២ ម្សិលមិញនេះលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតតំណាងឲ្យថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងបានចេញ មកទទួលស្បៀងជាអង្ករចំនួន៣តោន ពីម្ចាស់សហគ្រាសក្រុមហ៊ុនអុីមផើរើ ប៉ោយប៉ែត ដែលមាននិវេសនដ្ឋានស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក តាន់ គឹមឬទ្ធិ និង លោក គួច ម៉េងថ្នាក់ដឹកនាំមួយអន្លើដោយ សហការីរបស់សហគ្រាសខាងលើ បានលើកឡើងថា÷ពួកលោកតែងតែផ្សាភ្ជាប់ភ្នត់គំនិតមនុស្សធម៌ជាមួយកិច្ចការសង្គមជារឿយៗ ក្នុងការចូលរួមចំណែករំលែកទុក្ខជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសរដ្ឋាភិបាលក្រុងប៉ោយប៉ែតដែលកំពុងតែចុះជួយដល់ប្រជាពលរដ្ឋងាយនឹងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋាន របស់ បងប្អូនដែលរស់នៅតាមតំបន់អូរព្រំដែន កម្ពុជាថៃ ។

លោកគាត ហ៊ុល បានសាទរនិងថ្លែងអំណរគុណចំពោះក្រុមហ៊ុនអុីមផើរើ ដែលបានឧបត្ថម្ភអង្ករចំនួន៣តោនជូនរដ្ឋបាលក្រុងប៉ោយប៉ែតសម្រាប់ផ្តល់ជូនពលរដ្ឋមានជីវភាពខ្វះខាតនិងរងគ្រោះដោយសារទឹកជន់ទឹកភ្លៀងលិចលំនៅដ្ឋានត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ។

លោក គាត់ ហ៊ុល តំណាងឲ្យរដ្ឋបាលសាលាក្រុង ប៉ោយប៉ែត សូមគោរពជូនពរលោក-លោកស្រីនាយកក្រុមហ៊ុននិងសហការីទទួលបានជោគជ័យគ្រប់ភារកិច្ច និងពុទ្ធពរទាំងឡាយ៤ប្រការ អាយុ វណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ។

ក្រុងប៉ោយប៉ែត,ថ្ងៃអាទិត្យ ៧ កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។ដោយ ជានិស្ស័យ

អត្ថបទពាក់ព័ន្ធ