ទំព័រដើម ព័ត៌មានជាតិ មន្ត្រីធំបើកថយន្តLEXUS570បុកម៉ូតូបណ្តាលឲ្យមនុស្ស២ស្លាប់នៅនឹងកន្លែងក្នុងទឹកដីខេត្តត្បូងឃ្មុំ

មន្ត្រីធំបើកថយន្តLEXUS570បុកម៉ូតូបណ្តាលឲ្យមនុស្ស២ស្លាប់នៅនឹងកន្លែងក្នុងទឹកដីខេត្តត្បូងឃ្មុំ

ព័ត៌មានសន្តិសុខសង្គម

0 មត្តិ

ត្បូងឃ្មុំ÷យ៉ាងហោចណាស់បុរស២នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុលើដងផ្លូវជាតិលេខ៨ដោយសារថយន្តឡិចស៊ីស570 បើកបុកបណ្តាលឲ្យស្លាប់យ៉ាងអណោចអធម្ម័កាលពីម៉ោង១២និង១៥នាទីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥ និង១៤៦ស្ថិតនៅភូមិពោធិស្រុកឃុំកោងកាង ស្រុកពញក្រែកខេត្តត្បូងឃ្មុំ ។

ក្រោយកើតហេតុម្ចាស់រថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AQ-2225 បានរត់គេចខ្លួនបាត់ស្រមោលហើយរថយន្តបានធ្លាក់ចូលព្រៃទៅមុខលែងរួច  ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម្ចាស់រថយន្តសេរីទំនើបបើកបរគ្មានការប្រុងប្រយត្ន័ទើបបង្កឲ្យទៅជាបុកមនុស្សស្លាប់បែបនេះដូច្នេះ ។

ជនរងគ្រោះ ឈ្មោះ អែម សំអូនហៅគោភេទប្រុសមានអាយុ២៧ឆ្នាំជនជាតិខ្មែររស់នៅភូមិស្ទឹងតូច ឃុំ កក់ ស្រុក ពញាក្រែកខេត្តត្បូងឃ្មុំ និងម្នាក់ទៀត ឈ្មោះ ផន ភីន ភេទប្រុសមានអាយុ១៦ឆ្នាំ នៅរស់ភូមិឃុំខាងលើ ។

ចំណែកម្ចាស់រថយន្តម៉ាក LEXUS 570ពណ៌ខ្មៅអ្នកបើកបរត្រូវបានគេខ្សិបថាជាមន្ត្រីធំរបស់សាលាខេត្តក្រចេះក្រោយបុកគេហើយបានរត់គេចខ្លួនបាត់ មិនទទួលខុសត្រូវបានដោះស្លាកលេខចេញទៀត ផង ។

ប្រភពច្បាស់ការណ៍បានឲ្យដឹងដែរថាមុនហេតុការណ៍កើតឡើងរវាងម៉ូតូនិងរថយន្តពួកគេបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាពោលគឺភាគីម៉ូតូមានសណ្តោងរ៉ឺម៉ក់បើកបរពីជើងទៅត្បូងលុះមកដល់កន្លែងកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវធ្វើឲ្យរថយន្តដែលបើកត្រង់ពីត្បូងទៅជើងបុកពេញទំហឹងតែម្ដងបណ្តាលឱ្យស្លាប់២នាក់នៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលចរាចរណ៏បានចុះមកវាស់វែងនិងធ្វើកំណត់ហេតុប្រគល់សព ជនរងគ្រោះជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ចំណែករថយន្តបង្កម៉ាកឡិចហ្សិស570និងម៉ូតូសណ្តោងរ៉ឺម៉ក់ត្រូវបានមន្ត្រីជំនាញនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែករងចាំស្រាវជ្រាវបន្តរកភាគីបង្កមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

អត្ថបទពាក់ព័ន្ធ