កំណាព្យប៉ោយប៉ែតបង្ក្រាបបនល្បែងស្នូកឃ័រ ?
* ស្នូកអើយស្នូកឃ័រ ស្នូកឈរលីលឺ ហាក់មិនដឹងអ្វី គេចោទជាល្បែង ថាស្នូកអប្រិយ ឲ្យខ្មែរប្រុសស្រី ងប់និងល្បែងស្នូក ។
* តាមពិតអីចេះ ការល្បែងទាំងនេះ ទុកជាកីឡា គេលេងស្នូកឃ័រ តាមចិត្តប្រាថ្នា គ្រប់ប្រទេសណា ក៏មលេងស្នូកឃ័រ ។
* ខុសតែប៉ោយប៉ែត ដើមចមដើមហេតុ មកចោទស្នូកឃ័រ ជាល្បែងខុសច្បាប់ ដែលរដ្ឋបានស្នើ ឲ្យម្ចាស់ស្នូកឃ័រ ទទួលខុសត្រូវ ។
* រឿងពិតអនឡាញ ដែលជាស្មុគស្មាញ ប៉ះពាល់គ្រប់ផ្លូវ ជាល្បែងខុសច្បាប់ ដែលរដ្ឋតម្រូវ ឲ្យបង្ក្រាបទៅ ភ្នាល់តាមវេបសាយ ។
* បើមិនដឹងន័យ ខ្ញុំសូមលកលៃ ធ្វើការអធិប្បាយ ពន្យល់អស់លោក រាជការទាំងឡាយ កុំឡើយឡែបខាយ ចាប់ចោទស្នូកឃ័រ ៕
ដោយ ស៊ីក្លូខ្មែរប៉ុស្តិ៍