ទំព័រដើម ព័ត៌មានជាតិ មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យប្រារព្ធកាន់បិណ្ឌវេន១០នៃពុទ្ធសីមាវត្តគិរីបុព្វតាភ្នំជញ្ជាំង

មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យប្រារព្ធកាន់បិណ្ឌវេន១០នៃពុទ្ធសីមាវត្តគិរីបុព្វតាភ្នំជញ្ជាំង

ព័ត៌មាន សហគមន៍

0 មត្តិ

បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០ ២២ប្រជាពុទ្ធបរិសទ័ចំណុះជើងវត្តគិរីបុព្វតាភ្នំជញ្ជាំងស្ថិតក្នុងភូមិ ទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យបាន ប្រារព្ធពិធីកាន់បិណ្ឌវេនទី១០វត្តភ្នំជញ្ជាំងតាមទំនៀមទំលាប់របស់បុព្វដូនតាខ្មែរយើងដែលមានតាំងពីបុរាណតមកនិងមានការចូលរួមពីសហការី យ៉ាងច្រើនកុះករផងដែរ ។

ប្រធានគណៈកម្មការនិងអាចារ្យវត្តគិរីបុព្វតាភ្នំជញ្ជាំងបានលើកឡើងថា÷ពួកគាត់មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះវត្តន៏មានលោក មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ គឺ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដែលលោក ជាញឹកញាប់បានមកប្រារព្ធ វិធីដាក់បិណ្ឌ នៅទីអារាម វត្តនេះជារៀងរាល់ឆ្នាំមិនដែលអាក់ខានទេ ។ ពួកគេថា បើទោះជា មានភារកិច្ចច្រើនយ៉ាងណាក្តី លោក មេបញ្ជាការមិនដែលខកខាន ក្នុងការបំពេញកងកុសលតាមប្រពៃណីដូនតាខ្មែរយើងឡើយ ។

កម្មវិធីបិណ្ឌមានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និង សមាទានសីលលុះព្រឹកឡើងមានរៀបចំ ប្រគេន យាគូថ្វាយដល់ព្រះសង្ឃ ពេលថ្ងៃរៀបចំ រាប់បាត្រនិងបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធរបស់ បុព្វដូនតាជាកិច្ចបង្ហើយបុណ្យ ។

លោក ឧត្តមសេនីយ៍ ត្រី បោនប៊ិន ជាកុលបុត្រខ្មែរមួយរូបផងដែរដែលបានបួសក្នុងសំណាក់ ព្រះពុទ្ធសាសនា ក្នុងនាមលោក ជា ប្រជាពលរដ្ឋខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា ។ ហើយជារឿយៗ លោកតែង បានជួយ ទំនុកបំរុង ដល់ព្រះសង្ឃ ក្នុងអារាមនានា ក្នុងទឹកដី ខេត្តបន្ទាយមានជ័យ ប្រយោជន៍ ចង់ឲ្យព្រះពុទ្ធសាសនាបានស្ថិតថេចេរកាល គង់វង្សនៅបានយូរអង្វែងគ្រប់៥០០០ព្រះវស្សា។

លោក ឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានលើកឡើង ដែរថា ក្នុងនាម មនុស្សជាតិ និងក្នុងនាម ជា ពលរដ្ឋខ្មែរ កាន់ព្រះពុទ្ធសាសនា ជឿជាក់លើ កម្មផល លោកតែងបំពេញកុសលកម្មដើម្បីបន្តដំណើរ ទៅជាតិមុខ ព្រោះថាមនុស្សយើងពេលស្លាប់ទៅ គ្មានបានយកអ្វីទៅជាមួយខ្លួនបានឡើយ មានតែផលបុណ្យនេះឯងដែលអាចញាំងអត្តភាពអោយ យើងបានរួចចាកទុក្ខបាននារលោក ៕ ដោយ ភ្នំសវាយ

អត្ថបទពាក់ព័ន្ធ