ព្រះវិហារ ៖ បើដីការបញ្ជាឲ្យចូលខ្លួនលេខ ១២០០\២២ អ.ក.និងពាក្យបណ្តឹងរបស់ឈ្មោះជិន អូននិងឈ្មោះផន លៀងពីបទកំហែងយកនិងគំរាមហែកគេរ្តិ៍លើស្ថាប័ណ្ណអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ។នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានធ្វើការនាំខ្លួនឈ្មោះគីម គឹមឡាយភេទប្រុសជាអ្នកសារព័ត៌មានអង្គភាព សៀមរាបប៉ុស្តិ៍មកធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្រព្រះវិហារ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ប្រភពព័ត៌មានបានឲ្យដឹងថាកាលថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ កំឡុងម៉ោង១០ព្រឹកឈ្មោះ គីម គឹមឡាយជាអ្នកសារព័ត៌មានបានធើ្វសកម្មភាពឃាត់រឺម៉កដឹកឈើក្តាបន្ទះចំនួន១គ្រឿងហើយសួរនាំម្ចាស់ឬម៉កពេលនោះឈ្មោះ គីម គឹមឡាយ អ្នកសារព័ត៌មានទូរសព្ទ័ខលទៅលោកព្រះរាជអាជ្ញារង លោក វុធ សាវី ប៉ុន្តែដោយសារលោក វុធ សាវី ជាប់រវល់ទើបឲ្យ លោក គឹម សំឡេង ព្រះរាជអាជ្ញារងចុះទៅពិនិត្យឬម៉កដឹកឈើនោះ ។ ដោយមើលឃើញម្ចាស់ឬម៉កដឹកឈើមានចំនួនតិចតូចជាលក្ខណៈគ្រួសារពេលនោះលោកព្រះរាជអាជ្ញារងមិនបានចាប់ឬឃាត់ឬម៉កដឹកឈើនោះទេ។ ហើយបានអនុញ្ញាតឲ្យម្ចាស់ឬម៉ក ទៅដោយដោយយល់ថា ជាឈើពលរដ្ឋដឹកយកទៅធ្វើផ្ទះសម្បែងតែប៉ុណ្ណោះ ។ ចំណែកឈ្មោះ គីម គឹមឡាយ គិតថាលោកព្រះរាជអាជ្ញាអាចនឹងសម្របសម្រួលយកលុយចំនួន ៥០ម៉ឺនរៀល ដែលខ្លួនបានទារពីម្ចាស់ឈើនោះ តែលុយនោះលោក គីម គឹមឡា មិនទាន់បានទទួលឡើយ ម្ចាស់ឬម៉កដឹកឈើឈ្មោះផង លៀងនៅឡើយទេ។ ឬម៉កដឹកឈើបានដឹកចេញភូមិ សាស្ត្រតំបន់ស្រុកឆែប-ត្បែងមានជ័យចូលក្រុងព្រះវិហារជាសកម្មភាពដូចភ្លៀងរលឹម ។
បណ្តឹងទី២ពាក់ព័ន្ធនិងបទគំរាមកំហែងហែក កេរ្តិ៍ស្ថាបន័អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដោយ អ្នកសារព័ត៌មានរូបនោះបានសរសេរចោទ លើលោក ព្រះរាជអាជ្ញារង ឈ្មោះ គឹម សំឡេង ឃុបឃិតគ្នាជាមួយម្ចាស់ឈើ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មានខាងលើប្រើប្រាស់ពាក្យសម្ដី មិនសមរម្យ ហើយគ្មានភស្តុតាង ខុសនិងក្រមសិលធម៌វិជ្ជាជីវជាអ្នកសារព័ត៌មាន ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួន ជនត្រូវចោទ ឈ្មោះគីម គឹមឡាយ ទៅឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរងចាំឡើងសាវនាការទៅតាមផ្លូវច្បាប់ ។
សូមរំលឹកថា÷ អ្នកសារព័ត៌មានរូបនេះកន្លងទៅ ធ្លាប់ត្រូវបាន សមត្ថកិច្ចជំនាញធើ្វការឃាត់ខ្លួនម្តងរួចមកហើយ ពីបទប្រើប្រាស់អាវុធដោយខុសច្បាប់ ហើយត្រូវបានធានាឱ្យនៅក្រៅឃុំ ៕