បន្ទាយមានជ័យ÷ ជារឿយៗប្រជាកសិករខ្មែរបាននាំគ្នាផលិត ស្ករត្នោតនិងស្ករអំពៅតាមប្រពៃណីដូនតាតៗជំនាន់មករហូតទល់នឹងបច្ចុប្បន្នប៉ុន្តែនាសម័យគេបានឃើញស្ករក្រហមមួយប្រភេទ ត្រូវបានប្រជាកសិករ កែច្នៃផលិតចេញពីវត្ថុធាតុដើមផ្កាដូងក្រអូបហើយមានរសជាតិផ្អែមឆ្ងាញ់ពិសារធ្វើឲ្យ អ្នកទទួលទានចាប់អារម្មណ៍ខ្លាំងទៀតផង។
ប្រជាកសិករម្នាក់ដែលជាអ្នកទទួលបោះដុំស្ករផ្កាដូងក្រអូប បានឲ្យដឹងថានៅទីផ្សារកម្ពុជាសព្វថ្ងៃនេះកំពុងតែពេញនិយមលើរសជាតិស្ករដូងក្រអូបនេះខ្លាំងណាស់ហើយបោះដុំ១គីឡូក្រាម២៨,០០០ រៀលឯណោះ ។
ស្ត្រីដដែលបានបន្តថាសព្វថ្ងៃនាងបានលក់រាយ ដោយមានការវេចខ្ចប់ជា លក្ខណៈ២យ៉ាង ១រៀបចំស្ករដូង ក្រអូប ដាក់ជាកែវៗនិងខ្លះទៀត វេចខ្ចប់ដាក់ថង់ផ្លាស្ទីកទម្ងន់ត្រឹមតែ១គីឡូក្រាមៗសម្រាប់លក់រាយហើយតម្លៃខ្ពស់ដដែល២៨,០០០រៀលក្នុងមួយគីឡូក្រាម ។ ស្ករដូងចាប់ផ្តើមលក់ដូរ ដាច់ខ្លាំង ក្រោយពីអ្នក ទទួលទានបាន ហូបហើយ សសើរពី រសជាតិឆ្ងាញ់របស់វាឈ្ងុយឆ្ងាញ់ពិសារ ។
ទីផ្សារលក់ដូរដាច់តាមរយៈម៉ូយកុហ្មង់ទិញតាម រយៈទីផ្សារអនឡាញនិងតាមយើងផ្ញើជូនអតិថិជនរបស់យើងតាមរយៈរថយន្តក្រុងនិងតាមបណ្តាញម៉ូតូចល័តក្នុងរាជធានីភ្នំពេញផងដែរ ។