ទំព័រដើម ព័ត៌មានជាតិ ត្រីប្រឡាក់ត្រីកែសតម្លៃថេខណ:រដូវកាលបិទឡូត៍នេសាទមកដល់

ត្រីប្រឡាក់ត្រីកែសតម្លៃថេខណ:រដូវកាលបិទឡូត៍នេសាទមកដល់

ព័ត៌មានសេដ្ឋកិច្ច

0 មត្តិ

ភ្នំពេញ÷ ក្រុមប្រជាកសិករ ដែលនិយមធ្វើនេសាទត្រីនៅដងទន្លេសាបនិងតាមដងទន្លេមេគង្គ នៃប្រទេ សកម្ពុជាបានលើកឡើងពីទិន្នផលត្រីទឹកសាបឆ្នាំនេះ បើទោះបីជាទិន្នផលត្រីមិនសូវមានកំណើនច្រើនក៏ពិតមែនប៉ុន្តែតម្លៃលក់ចេញលើទីផ្សារនៃ ប្រទេ សកម្ពុជានៅតែមានតម្លៃថេមិនថមថយដដែលពោល គឺ១គីឡូក្រាមត្រីកែសប្រឡាក់តម្លៃ១០,០ ០០០ រៀល(ដប់មុឺនរៀល)ដដែល ។

ស្ត្រីម្នាក់អ្នកបោះដុំត្រីកែសប្រឡាក់ នៅផ្សារក្រោមខេត្តសៀមរាប បានលើកឡើងដែរថាឆ្នាំនេះត្រី ផលនេសាទ មិនជាសំបូរបែបដូចឆ្នាំមុនក៏ពិតមែនតែតម្លៃលក់ចេញក្នុងស្រុកនៅតែ មិនថ្លៃដដែលពោល គឺ ១គីឡូក្រាម១០មុឺនរៀលដោយឡែកត្រីកែសឆ្អើរវិញតម្លៃលក់ចេញនៅទីផ្សារក៏៣០មុឺនរៀលដដែល។

ចំណែកក្រុមមន្ត្រីជលផល នៃព្រះរាជាណាចក្រកម្ពុជា ហាក់មាន មោទនភាពចំពោះ កំណើនផលនេសាទ ត្រីទឹកសាប ថាមានទិន្នផលខ្ពស់ ជាងបណ្តា ឆ្នាំមុនៗ ។ដោយសារ មានការទប់ស្កាត់ បទល្មើសនេសាទបានល្អ ហើយពលរដ្ឋ មានការចូលរួម ចំណែកជាមួយមន្ត្រីជំនាញបានល្អ ។

ចំណែកផលនេសាទ ត្រីទឹកសាប ក្រៅពីប្រភេទត្រី កែសត្រីផ្សេងៗ ហាក់មានតម្លៃ ធ្លាក់ចុះបើទោះជា រដូវកាលបិទ ឡូត៍នេសាទហើយក៏ដោយចុះ ត្រីភ្ទក់ឬ ត្រីរ៉ស់១គីឡូក្រាមតម្លៃ ១១០០០រៀល រីឯ ត្រី ប្រាចិញ្ចឹម ១គីឡូក្រាម ៤០០០រៀលត្រីឈ្លូញ តម្លៃ ១គីឡូក្រាម តម្លៃ២៥០០០រៀល ត្រីឈ្វៀត ១គីឡក្រាម ១៥០០០រៀល ។

ដោយ÷ ស៊ីក្លូខ្មែរ ប៉ុស្តិ៍

អត្ថបទពាក់ព័ន្ធ