កំណាព្យកីឡាករឆ្នើមរួចផុតទុក្ខភ័យ
កីឡាករក្រាក់សម្ផស្ស រួចផុតគ្រោះភ័យ ក្រោយ ឈឺរាំរៃ ទឹកដីសំឡូត ខេត្តបាត់ដំបង ដែលជាកកើត បានផ្តល់កំណើត កើតភាពល្បីល្បាញ សង្វៀនវត្តដំរីស បច្ចុប្បន្នត្រូវបានគេឃុបឃិត លក់ដូរអស់ហើយ នៅឡើយតែស្នាមកេរឈ្មោះតែប៉ុណ្ណោះ ។
ឥឡូវឮថា អ្នកមានឧកញ៉ា ជួយលើកតម្កើង ផ្តល់ក្តីសង្ឃឹម ជីវិតរៀងសើម ក្រីក្រចាប់ផ្តើម រត់ផុតវេទនា ។
មិនតែប៉ុណ្ណោះ ឃើញហ្វេសប៊ុកផុស ជួយជ្រោមជ្រែងគ្នា តេជោហ៊ុនសែន ព្រមទាំងភរិយា ផ្តល់ច្រើនគណនា ២មុឺនដុល្លារ ។
អំណោយថ្លាថ្លែង កេរ្តិ៍ឈ្មោះធ្លាប់ល្បី ស្មងដែកអស្ចារ្យ ស្រែកទារព្រលឹង ឈ្មោះជាកីឡា ជើងខ្លាំងគឺជា សម្ផស្សស្មងដែក ។
នៅស្រុកសំឡូត ផ្ទះគឺទ្រុងពោត ធ្វើជាទីដេក រួមរស់សុខសាន្ត មិនមែនរហូត ខ្ទមចំការពោត ជីវិតតស៊ូ ៕និពន្ធដោយ ព្រាប ឥន្ទ វឌ្ឍនៈ