ទំព័រដើម ទេសចរណ៍ អភិបាលខេត្តបាត់ដំបងមានផែនការបោសសំអាតជនអនាថានិងអ្នកញៀនថ្នាំចេញពីផ្លូវសាធារណ:

អភិបាលខេត្តបាត់ដំបងមានផែនការបោសសំអាតជនអនាថានិងអ្នកញៀនថ្នាំចេញពីផ្លូវសាធារណ:

ព័ត៌មានជាតិ និងសង្គម

0 មត្តិ

បាត់ដំបង÷ លោកអភិបាលខេត្តបាត់ដំបងបើកយុទ្ធនាការចុះប្រមូលជនអនាថានិងជនវិកលចរិក ដែលមានសតិមិនគ្រប់គ្រាន់រួមទាំង អ្នកញៀនថ្នាំ នៅតាមទីសាធារណក្នុងក្រុងបាត់ដំបង​អោយអស់ដើម្បីបង្កើនសោភណ័ភាពនិងរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងអ្នកដំណើរ ។

មន្ត្រីទទួលបន្ទុកផែនការណ៍ នៃសាលា ខេត្តបាត់ដំបង លោកបានឲ្យដឹងថាក្រោយទទួលផែនការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកសុខ​ លូ​ អភិបាលនៃគណអភិបាល ខេត្តបាតដំបង នាព្រឹកថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ២០២២​ រដ្ឋបាលក្រុងបាត់ដំបង​ ដឹកនាំដោយ​ លោក ផេង​ សិទ្ធី​ អភិបាលក្រុងបាត់ដំបង រួមនិងកម្លាំងសហការ អធិការនគរបាលក្រុងបាត់ដំបង កម្លាំងអាវុធហត្ថក្រុង និងសង្កាត់ទាំង១០​ ក្នុងក្រុងបាត់ដំបងផង។

ក្រុមជនសតិមិនគ្រប់គ្រាន់និងអ្នកញៀនកាវញៀន ថ្នាំញៀនហួសកំរិតពួកគេត្រូវបានប្រមូលយកទៅរក្សា ទុកក្នុងមណ្ឌលកែប្រែស្តានិតិសម្បទានិង ដេីម្បីរួមចំណែកកាត់បន្ថយ ភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ រក្សាបានសណ្តាប់ធ្នាប់របៀបរៀបរយ និងដេីម្បីសោភ័ណភាពក្រុងបាត់ដំបងឲ្យកាន់តែល្អប្រសេីរថែមមួយកំរិតទៀត ។

ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទីក្រុងដែលជាគោលដៅស្នូលឆ្ពោះទៅរកការប្រណាំងប្រជែង ទីក្រុងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យចាប់អារម្មណ៍ ទឹកដីនៃខេត្តកសិកម្មមួយនេះឲ្យកាន់តែមានសោភណភាពល្អប្រសើរជាងមុន ៕

អត្ថបទពាក់ព័ន្ធ