ទំព័រដើម ព័ត៌មានជាតិ តុលាការរាជធានីភ្នំពេញកាត់ទោសមេបក្សខ្មែរក្រោកនិងបក្ខពួកចោរប្លន់ឲ្យជាប់ទោសម្នាក់ៗ៦ទៅ៩ឆ្នាំ

តុលាការរាជធានីភ្នំពេញកាត់ទោសមេបក្សខ្មែរក្រោកនិងបក្ខពួកចោរប្លន់ឲ្យជាប់ទោសម្នាក់ៗ៦ទៅ៩ឆ្នាំ

ព័ត៌មាន ជាតិ

0 មត្តិ

ភ្នំពេញ÷ នៅ​ព្រឹក​ថ្ងៃទី​២ខែសីហាឆ្នាំ២០២២ នេះ តុលាការក្រុងភ្នំពេញបានប្រកាស​សាលក្រមត្រូវ ផ្តន្ទាទោសជនត្រូវចោទ អតីត​មេ​គណបក្ស​ខ្មែរ​ក្រោកនិង​បក្ខពួក​ចំនួន០៦រូបឯ​ទៀតដាក់ពន្ធនាគារ ក្នុង​ម្នាក់ៗពី០៦ទៅ០៩ឆ្នាំ ក្នុងសំណុំរឿងចូល​ប្លន់​ផ្ទះ​អ្អ្នកលក់គ្រឿងពេជ្រតាម​អន​ឡាញ ឈ្មោះ អ៊ា​ន សៀវ​ម៉ីកាលពី​ចុងឆ្នាំ​២០២១ កន្លែងទៀតនោះ ​។

គ្រឿងអលង្ការ និងវត្ថុតាង

ជនជាប់ចោទ​​៧​នាក់ត្រូវបាន​ចោទប្រកាន់​ពីបទលួច​មាន​ស្ថាន​ទម្ងន់ទោសនិងបទ​សមគំនិត ក្នុង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោសបទ​កាន់កាប់​អាវុធដោយ​ខុសច្បាប់គ្មាន​ការអនុញ្ញាតនិង​បទ​ក្លែង​ឯកសារ​សាធារ ណៈតាម​មាត្រា២៩មាត្រា៣៥៣មាត្រា៣៥៧ មាត្រា៤៩០និង​មាត្រា៦២៩នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក​សុខសុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង និង​បក្ខពួក បាន​ចូល​ប្លន់​ផ្ទះអ្នកលក់​ឡេ​អន​ឡាញ ឈ្មោះ អ៊ា​ន សៀវ​ម៉ីនៅក្នុង​សង្កាត់​ចោមចៅ​៣ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញកាលពី​១៩ខែធ្នូ ឆ្នាំ​២០២១។​

​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​ម្រះរបស់សាលាដំបូង​រាជធានី​ភ្នំពេញលោកស្រី ឈុន ដាវី បានប្រកាស​សាលក្រម​ផ្តន្ទាទោសជនជាប់ចោទចំនួន ៧​នាក់ មានដូចជា÷
​១-ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ វិ​ល្លាម​គ័ង ប្រធាន​គណបក្ស​ខ្មែរ​ក្រោកនិង​ជា​មេខ្លោង​ចោរប្លន់ ត្រូវ​ផ្តន្ទាទោស៩​ឆ្នាំឆ្នាំ ២ ឈ្មោះ សុវណ្ណ ស្រី​សុរិយោ​ពណ៌ ភេទ​ស្រីអាយុ ២៤ ឆ្នាំត្រូវជា​ប្រពន្ធ​វិ​ល្លាម​គ័ង​ ដាក់គុក៦ ឆ្នាំ​ ។៣- ឈ្មោះ អោ រ៉ា​ម៉ន បើករថយន្ត​ ផ្តន្ទាទោស៨​ឆ្នាំ​ ។​៤- ឈ្មោះ សុវណ្ណ រ៉ា​នុត ផ្តន្ទាទោស៨​ឆ្នាំ​។​៥-ឈ្មោះ កេ​ត ម៉ាច ផ្តន្ទាទោស រយៈពេល៨​ឆ្នាំ​។​​៦- ឈ្មោះ នេ​ត ផៃ​មុនី ផ្តន្ទាទោស៨​ឆ្នាំ ​។​៧-ឈ្មោះ ថុ​ន វឌ្ឍនៈ​បូរ៉ា​មី ភេទ​ស្រីផ្តន្ទាទោស​៦ ឆ្នាំ​ ។​

​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​ម្រះបាន​បង្គាប់​ឲ្យ​ជនជាប់ចោទទាំង៧នាក់ត្រូវ​រួមគ្នា​សង​ថ្លៃខូចខាត​ចំនួន ៥០ម៉ឺន​ដុល្លារនិង​ថ្លៃ​សំណង​ជំងឺ​ចិត្តចំនួន ២០០ លាន​រៀល​ទៀត ទៅ​ភាគី​ដើមចោទនិង​បើកផ្លូវ​ឲ្យ​ប្តឹង​ជំទាស់ទៅ​តុលាការ​ឧទ្ធរណ៍តាម​នីតិវិធី​ច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា ៕

 

អត្ថបទពាក់ព័ន្ធ