ភ្នំពេញ÷ មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលនគរបាលបឹងកេងកង២នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបាញ់បោះសេរីអស់៣គ្រាប់នៅឬស្សីកែវត្រូវបាននគរបាលខណ្ឌឬស្សីកែវធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង២១និង០០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នៅចំណុចផ្លូវ៩៩ក្រុមទី៧ភូមិបឹងសាឡាងសង្កាត់ឬស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាមន្ត្រីនគរបាលស្ទាវនោះមានឈ្មោះ អ៊ុយ ហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខF11 ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញធ្វើការនៅប៉ុស្តិ៍បឹងកេងកង២ដកហូតអាវុធខ្លី១ដើមម៉ាកប្រាក់ហាបង់ចំនួន១គ្រាប់ចំនួន៥គ្រាប់ និងសម្បកគ្រាប់ចំនួន២ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនៅក្នុងហាង kss coffee មានការជួបជុំផឹកស៊ីហើយមានមនុស្សច្រើននាក់។មួយសន្ទុះក្រោយមកគេឃើញបុរសម្នាក់ដើរចេញពីហាងកន្លែងអង្គុយផឹកក៏បានដកកាំភ្លើងបាញ់ឡើងលើ ចំននួ៣គ្រាប់តែមិនប៉ះពាល់ដល់មនុស្សណាទេ ។
សមត្ថកិច្ចខណ្ឌនិងប៉ុស្តិ៍ដឹងរឿងក៏ចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនិតិវិធីច្បាប់ ពលរដ្ឋមិនសង្ឃឹមថា សំណាញ់ច្បាប់ របស់កម្ពុជា នឹងមិនអាច គ្រប់គ្រងលើជនសង្ស័យបានទេ ៕