បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី១៤ខែកក្កដា ឆ្នាំ ២០២២សប្បុរសជនកុម្ភឬស្សីបាននាំយកសម្ភារសិក្សាមួយចំនួនចែកដល់សិស្សានុសិស្សក្រីក្រីនៅតាមបន្ទាត់ព្រំដែនខ្មែរថៃក្នុងថ្ងៃចូលព្រះវស្សាស្ថិតនៅវត្តព្រៃចាន់ភូមិព្រៃចាន់ឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ។ សកម្មភាពសិស្សានុសិស្សមុនទទួលសៀវភៅ
លោក គ្រូ សំ តារា និង សំ វិច្ឆិកា អ្នកផ្តើមគំនិតបង្កើតជាមូលនិធិនេះឡើងបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យពួកគាត់ចែកសម្ភារៈសិក្សាដល់សិស្សក្រីក្របែបនេះដោយសារគាត់ធ្លាប់មាន អតិតភាពជាកូនកសិករហើយខ្វះខាតសម្ភារៈសិក្សា ដូចនេះទើបគាត់បានរ៉ៃអង្គាសប្រាក់គ្នាដើម្បីយកមកទិញជាសម្ភារៈចែកដល់សិស្សានុសិស្ស ក្នុងម្នាក់ៗ ទទួលបានសៀវភៅ៣ក្បាលប៊ិច៣ដើមដៃខ្មៅ២ដើមជ័រលុបនិងប្រដាប់ចិត១និង ថវិកា១០០០រៀល។
លោកបានឲ្យដឹងបន្ថែមទៀតថាសម្ភារៈដែលបាន ចែកជូនសិស្សនោះគឺបានមកពីការរ៉ៃអង្គាសគ្នា មិនមែនជាថវិកាបានមកពីជំនួយឧបត្ថម្ភពីណានោះទេ ហើយកិច្ចការមនុស្សធម៌នេះពួកគេតែងតែធ្វើឡើងរៀងរាល់ឆ្នាំហើយឆ្នាំខ្លះបានប្រារព្ធធ្វើ ៣ដងក៏មាន ទៅតាមអ្វីដែលពួកគាត់ចង់ធ្វើទៅបាន ។
ចំណែកថវិកាមួយចំនួនសល់ពីការចាត់ចែងពួកគេបានបរិច្ចាគប្រគេនដល់ព្រះសង្ឃរួមមាន អង្ករ ១ការ៉ុង៥០គីឡូក្រាមទៀន ចំណាំវស្សា១គូរ បច្ច័យចំនួន ២២០,០០០រៀល១,២២០បាតប្រាក់ថៃ ។
ចំណែកយាយចាស់ៗចំនួន១១នាក់ម្នាក់ៗ ជូន ៥,០០០រៀល លោកតាអាចារ្យ០៤នាក់ម្នាក់ៗ ១៥,០០០រៀលនិងទឹកបរិសុទ្ធចំនួន៥យួរលោកគ្រូអ្នកគ្រូចំនួន០៤នាក់ក្នុងម្នាក់២០,០០០រៀលដើម្បីជាទ្រនាប់ដៃ ។
ជាចុងក្រោយលោកសំ តារា បានសម្តែងនូវការដឹងគុណចំពោះម្ចាស់សទ្ធាក៏ដូចជាសប្បុរសជននានា ដែលបានរួមចំណែកក្នុងការចែកសៀវភៅដល់សិស្សលោកពិតជាកោតសសើរចំពោះការរួមចំណែកនេះយ៉ាងខ្លាំងក្លាជាទីបំផុត ហើយនឹងខិតខំប្រឹងប្រែង ដើម្បីធ្វើវានាពេលក្រោយៗទៀត ៕
ដោយ សុីក្លូខ្មែរ