ទំព័រដើម ទេសចរណ៍ រមណីយដ្ឋានទឹកពុះស្រុកកំរៀងកំពុងទាក់ទាញអារម្មណ៏អ្នកទេសចរណ៏ក្នុងស្រុក

រមណីយដ្ឋានទឹកពុះស្រុកកំរៀងកំពុងទាក់ទាញអារម្មណ៏អ្នកទេសចរណ៏ក្នុងស្រុក

ព័ត៌មានទេសចរណ៍

0 មត្តិ

បាត់ដំបង ÷ រមណីយដ្ឋានទឹកពុះកំរៀងជាគោលដៅទេសចរណ៍ធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅ ឃុំតាក្រីស្រុកកំរៀងមានចំងាយប្រមាណ៨៥គីឡូ ម៉ែត្រពីទីរួមខេត្តបាត់ដំបង។

ទិដ្ឋភាពរមនីយដ្ឋានទឹកពុះ

លក្ខណៈពិសេសនៅទីនោះមាន៖ព្រៃក្រាស់ៗ ដុះតាមមាត់ស្ទឹងផ្ដល់ម្លប់យ៉ាងត្រជាក់ ទឹកថ្លាយ៉ង់នៅរដូវប្រាំង មានផ្ទាំងថ្មធំៗសម្រាប់អង្គុយលេង មានខ្សាច់ គ្រួស អាចម៏ផ្កាយនៅបាតស្ទឹង មានព្រៃរបស់ដុះក្នុងទឹកមានទឹកហូរប៉ះថ្មបង្កើតជាពពុះទឹកសំរាប់ភ្ញៀវទេសចរទស្សនា ល។ល។

សកម្មភាពកម្សាន្តនៅទីនោះមាន៖ងូតទឹកលេង អង្គុយញុំាអាហារមាត់ទឹកជិះទូកលេង និងកៃយ៉ាក់ បោះតង់ អាំងសាច់និងស្រូបយកខ្យល់អាកាសបរិសុទ្ឋ ល។ល។
នាឳកាសពិធីបុណ្យជាតិនិងថ្ងៃចុងសប្តាហ៍ គេសង្កេតមានភ្ញៀវទេចរជាតិជាច្រើនមកលេងនៅទឹកពុះកំរៀងនេះ។

ទេសភាពដ៏ស្រស់បំព្រង រមនីយដ្ឋាន

ប្រជាពលរដ្ឋ ប្រុសស្រីរំពឹងថា នៅថ្ងៃខាងមុខរមនីយដ្ឋានមួយនេះនឹងទាក់ទាញ អ្នកទេសចរណ៍ឲ្យមកលេងកំសាន្ត បានច្រើនជាងនា ពេលបច្ចុប្បន្នហើយតទៅ ថ្ងៃអនាគត ប្រជាកសិករ រស់នៅទីនោះ នឹងអាចបង្កើត មុខរបរលក់ដូរ ដើម្បីចិញ្ចឹមជីវិតឲ្យកាន់តែធូរធារ និងលើកស្ទួយជីវភាពគ្រួសារបានយ៉ាងល្អប្រសើរទៀតផង ៕ដោយ សុីក្លូខ្មែរ

សម្រស់ស្ពានយោលនិងទិដ្ឋភាពរួម

អត្ថបទពាក់ព័ន្ធ