ទំព័រដើម ទេសចរណ៍ ក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យចុះកំណត់ព្រំទីទូលបុរាណស្រុកអូរជ្រៅ

ក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យចុះកំណត់ព្រំទីទូលបុរាណស្រុកអូរជ្រៅ

ព័ត៌មានជាតិ វប្បធម៌

0 មត្តិ

បន្ទាយមានជ័យ÷ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ក្រុមការងារនៃមន្ត្រីមន្ទីរវប្បធម៌និងវិចិត្រសិល្ប ខេត្តបន្ទាយមានជ័យបានសហការជាមួយ លោក យឹម សំណាង អភិបាលស្រុក អូរជ្រៅមន្ត្រីសាលាស្រុកអាជ្ញាធរឃុំ និងភូមិ ប្រជាពលរដ្ឋ រួមគ្នាធ្វើការអភិក្សនិងកំណត់ព្រំការពារតំបន់ទីទួលបុរាណដើម្បីអភិរក្ស។

ក្រុមការងារបានរួមគ្នាកាប់ឆ្កាព្រៃសម្អាតនៅតាមបរិវេណទួលប្រាសាទ ដែលមានឈ្មោះថា ប្រាសាទកំណែន ស្ថិតនៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យជាមួយគ្នានេះពួកគេបានចុះពិនិត្យមើលជុំវិញទួលប្រាសាទសំរោងរាំនិង ទួល កប់សពបុរាណចំណុចគោកខ្ជាយ ដែលមានទីតាំងស្ថិតនៅឃុំ សូភី ស្រុកអូរជ្រៅ ។

មន្ត្រីវប្បធម៌ខេត្តបន្ទាយមានជ័យ លោកបាន លើកឡើងថា ក្រុមរបស់លោកតែងបានយកចិត្តទុកដាក់ ថែទាំនិងរក្សារាល់ទីទួលបុរាណទាំងឡាយណា ដែលជា កេរមត៌ករបស់បុព្វដូនតាយើងបានបន្សល់ទុកអោយ ព្រោះកេរ្តិ៍តំណែលទាំងនោះជាទ្រព្យដ៏ចំណាស់ដែលជាវប្បធម៌របស់យើងរាល់គ្នា៕

អត្ថបទពាក់ព័ន្ធ