ទំព័រដើម ព័ត៌មានជាតិ ខឹងមាន់ជល់ចាញ់មនុស្សនិងមនុស្សជល់គ្នាម្តងខុសនិងច្បាប់ចាប់វៃខ្នោះផ្អើលម៉ាប្រទេស

ខឹងមាន់ជល់ចាញ់មនុស្សនិងមនុស្សជល់គ្នាម្តងខុសនិងច្បាប់ចាប់វៃខ្នោះផ្អើលម៉ាប្រទេស

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

កណ្តាល៖ករណីហិង្សាមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលខណះអ្នកមើលការខុសត្រូវ សង្វៀនជល់មាន់ស្រុកកោះធំវៃតប់គ្នានិងម្ចាស់សង្វៀនមាន់ជល់ស្រុកស្អាងក្នុងកាស៊ីណូកាឡាក់ស៊ី បណ្តាលឲ្យអ្នករងរបួសទាំងសង្ខាងឯជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកកោះធំធ្វើការឃាត់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៥ ឧសភា ឆ្នាំ២០២២​វេលាម៉ោង​១៧និង៤០នាទី នននៅចំណុចកាស៉ីណូកាឡាក់សុី ស្ថិតក្នុងភូមិជ្រៃធំ​ ឃឃុំសំពៅពូនស្រុកកោះធំ​ ខេត្តកណ្ដាល ។

ជនរងគ្រោះ​ទី១ត្រូវបានគេថាឈ្មោះ​ ស្រៀ​ ហុង ភភេទប្រុសមានអាយុ៣៧ឆ្នាំជាជនជាតិខ្មែរ​ រស់ នៅភូមិព្រែករុន​ ឃុំព្រែក គយ​ ស្រុកស្អាង ខខខេត្តកណ្ដាលមុខរបរជាបុគ្គលិក កាសុីណូ ទី ២មានឈ្មោះ​ ម៉ុន​ វណ្ណា​ ភេទប្រុស​អាយុ៥៩ឆ្នាំជាជនជាតិខ្មែររស់នៅភូមិលេខ១​សសង្កាត់ស្វាយរលំក្រុងតាខ្មៅ​ខេត្តកណ្ដាលមមុខរបរមន្ដ្រីចូលនិវត្តន៍​ ។

ចំណែកជនសង្ស័យ​​មានឈ្មោះ​ ង្វៀង​ ប៊ិន ភភភេទប្រុសមានអាយុ៥២ឆ្នាំជាជនជាតិវៀតណាម​រស់នៅភូមិឃុំកេីតហេតុនិងមានមុខរបរបំរើការងារជា បុគ្គលិកកាសុីណូ​ ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជជនសង្ស័យនិងជនរងគ្រោះស្រៀ​ ហុង បានជជែកគ្នាអំពីប្រាក់ដែលជនរងគ្រោះបានឲ្យខ្ចីចំនួន​ ១,០០០,០០០៛​ មួយលៀនរៀលពួពួកគេជជែកគ្នា បង្កឲ្យឈ្លោះទាស់សម្តីឈានដល់ការប្រេីហិង្សាដាក់គ្នា​យ៉ាងស្វិតស្វាញដោយជនសង្ស័យ​ និងបក្ខពួក​មានគ្នាច្រើនប្រហែល​៧ទៅ៨នាក់​ បបាននាំគ្នាទៅវាយលេីជនរងគ្រោះពេលនោះបក្ខពួកខាងលេីបានវាយសំដៅទៅលេីឈ្មោះ​ម៉ុន​ វណ្ណា​ ជាច្រេីនដៃ​ថែមទៀតផង​។ ចំណែកឈ្មោះ​ ស្រៀ​ ហុង​ បបានគេចខ្លួនរួចភ្លាមនោះឈ្មោះ​ ង្វៀង​ ប៊ិន​ បបានគប់ទូរស័ព្ទដៃម៉ាក​ Oppo​ ពណ៌ស-ខ្មៅ​ ទៅលេីឈ្មោះ​ ស្រៀ​ ហុង​ ត្រូវចំស្មាខាងស្ដាំ​ និងបានប្រេីពាក្យសំដីគំរាមកំហែងថា​ អញមេនៅជ្រៃធំ​ ពួកអាអ្ហែង-ស្រៀ​ ក ហុង- ជាមេនៅស្រុកស្អាង​ កុំចង់ខ្លាំងជាមួយអញ​ អញចង់សម្លាប់អ្ហែងពេលណាក៏បានដែរ ។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ​បបន្ទាប់ពីបានទទួលបានពាក្យបណ្ដឹងកម្លាំងជំនាញស្រុកកោះធំ​បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូនបានចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ​ដេីម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា÷ក្រុមពួកអ្នកញៀនល្បែងស៊ីសង ខាងលើពួកគេតែងតែប្រព្រឹត្ត អំពើល្មើសនិងច្បាប់ ហើយពួកគេមានខ្នែងបង្អែកជាមួយក្រុមពួកអ្នកមាន អំណាចនិងមានទឹកប្រាក់នៅពីក្រោយខ្នង ៕

អត្ថបទពាក់ព័ន្ធ