ទំព័រដើម ព័ត៌មានជាតិ សពក្មេងស្រីដែលលោតពីស្ពានគីហ្សូណាបានរកឃើញហើយ

សពក្មេងស្រីដែលលោតពីស្ពានគីហ្សូណាបានរកឃើញហើយ

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

កំពង់ចាម÷ សាកសពក្មេងស្រីសិស្សសាលាដែលបានលោតសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា ខេត្តកំពង់ចាម កាលពីថ្ងៃម្សិលមិញបានរកឃើញហើយនារសៀលថ្ងៃទី១៥ខែមិនាឆ្នាំ២០២២នេះបន្ទាប់ មានការភ្ញាក់ផ្អើលមនុស្សម្នាស្ទើរពេញមួយខេត្តកំពង់ចាមលើករណីនាងធើ្វអត្តឃាតសម្លាប់ខ្លួននោះ ។ សំបុត្រចុងក្រោយរបស់យុវតីមុនពេលនាងស្លាប់

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា÷ យុវសិស្សដែលបានផ្តាច់ជីវិត ដោយការលោតពីស្ពានដើម្បីសម្លាប់ខ្លួននោះ គឺមានការអះអាងថានាងទំនងជាបែកបាក់ស្នេហាជាលើកដំបូង របស់ខ្លួនទើបជាហេតុធ្វើឱ្យនាងគិតខ្លីបែបនេះ។ព្រោះមុនពេលនាងមកលោតទឹកសម្លាប់ខ្លួននោះគឺនាងបានជិះម៉ូតូ មកឈប់ចតនៅលើស្ពានគីហ្សូណានាងបានបន្សល់ទុកនូវសំបុត្រមួយច្បាប់ដែលបានសរសេររៀបរាប់ពីដំណើររឿងរ៉ាវ នៃខ្សែជីវិតខ្លះៗ របស់ខ្លួនទុកជា ភស្តុតាង ក្នុងគោលបំណងដើម្បីបង្ហាញពី សេចក្តីទុក្ខកង្វល់ផ្លូវចិត្តរបស់ខ្លួន មុនពេលនាងស្លាប់ទៅនោះ ។

យុវតីដែលបានលោតទឹកធើ្វអត្តឃាតនោះមានឈ្មោះជា វិជ្ឆរ៉ា ភេទស្រី មានអាយុ១៥ឆ្នាំជាសិស្សរៀនថ្នាក់ទី១០នៃវិទ្យាល័យសម្តេចម៉ែជប់មានទីលំនៅក្នុងភូមិជប់ឃុំ ជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មិននឹងស្លាប់នាងបានបន្សល់ទុកកាបូបពណ៌ខ្មៅ១ ស្បែកជើងរួមទាំងមានលិខិតសរសេរដោយដៃមួយច្បាប់ ទៀតផង ។ ខ្លឹមសារនៃសំបុត្រនោះបានសរសេររៀបរាប់ថា៖ ខ្ញុំល្ងង់ខ្លួនឯងដែលរើសផ្លូវនេះ តែខ្ញុំគិតថា វាជាជំរើសល្អហើយ ធ្លាប់ជាសិស្សពូកែ ដែលធ្វើអោយអ្នកគ្រប់គ្នាមានមោទនភាព តែពេលនេះសូម្បីតែគ្រូក៍គាត់ដៀលខ្ញុំដែរ។ ខ្ញុំពិតជាមិនអាចធ្វើអោយម៉ាក់និងប៉ាដូចបំណង ចឹងហើយទើបខ្ញុំយកផ្លូវនេះកុំយំអី ខ្ញុំរើសចឹងត្រូវហើយ បងឈីងគេងតែម្នាក់ឯងបាត់អូនចឹង ប្រហែលរាងប្លែកតិចហើយ តែមិនអីទេ តិចទៅសាំហើយ ភ្លេចប្រាប់ អូនចូលចិត្តផ្កាម្លិះ និងកុលាប ទិញដាក់បន្ទប់អូនផង អូនចូលចិត្តវាណាស់ Bye Bye ។

ស្នេហាអាថ៌កំបាំងខ្លាំងជាងដំរីសារ បើយុវតីណា បានភ្លក់រសជាតិជាតិវា ជាលើកដំបូងហើយមុខជាពិបាកលុបលាងឲ្យជ្រះបានងាយណាស់ ព្រោះផ្នត់គំនិត របស់ពួកគេប្រៀបដូចជា កំណាត់ស មួយកីអីចឹងបើប៉ះថ្នាំពណ៌ហើយមុខជាដិតដាម ជាប់ជាធម្មជាតិនៃកំណាត់ពណ៌ស នោះ។

អត្ថបទពាក់ព័ន្ធ