ទំព័រដើម ព័ត៌មានជាតិ ជនបោកប្រាស់តាមប្រព័ន្ធទូរស័ព្ទត្រូវសមត្ថកិច្ចចាប់ខ្លួនហើយក្រោយធ្វើសកម្មភាពឆបោកគេ

ជនបោកប្រាស់តាមប្រព័ន្ធទូរស័ព្ទត្រូវសមត្ថកិច្ចចាប់ខ្លួនហើយក្រោយធ្វើសកម្មភាពឆបោកគេ

Breaking news

0 មត្តិ

ភ្នំពេញ៖ជនឆបោកម្នាក់ជំនាញខាងឆបោកតាមប្រព័ន្ធទូរស័ព្ទករណីត្រូវរង្វាន់ពីក្រុមនេះក្រុមហ៊ុននោះឥឡូវជាប់អន្ទាក់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចាប់បញ្ជូនទៅតុលា ការកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២២កន្លងទៅនេះដើម្បីស៊ើបសួរនិងចោទប្រកាន់់តាមផ្លូវច្បាប់ ។

ជនត្រូវចោទឈ្មោះយត ដាណែត ភេទប្រុសអាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះមិនចាំលេខផ្លូវបេតុងភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរៈសេនីយ៍ឯក ប៊ុនសត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា÷កាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២២ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ដូចមានឈ្មោះខាងលើ នៅចំណុចផ្ទះសំណាក់ឌីមនោរម្យសង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យរាជធានីភ្នំពេញពាក់ពន្ធបទល្មើស ឆបោកតាមទូរសព្ទ័ប្រាប់ជនរងគ្រោះថាខ្លួនជាបុគ្គលិកធនាគារអេស៊ីលីដារូចណែនាំឲ្យជនរងគ្រោះបំពេញលក្ខ័ណតាមការណែនាំរបស់ខ្លួន ហើយដកយកប្រាក់ចំនួន៧,២០០ដុល្លារអាមេរិក ពីក្នុងគណនីធនាគារអេស៊ីលីដារបស់ជនរងគ្រោះ) ប្រព្រឹត្តនៅរាជធានីភ្នំពេញនារសៀលថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២១កន្លងទៅ  ។

ទន្ទឹមនឹងនេះសមត្ថកិច្ចចាប់យកវត្ថុតាងទូរសព្ទ័ដៃម៉ាកសាំសុងA10Sពណ៌ខ្មៅស៊ីមកាតលេខ ០៨៦ ៥០០០៥០ចំនួន១គ្រឿង។ ជនរងគ្រោះក្នុងអំពើឆបោកនេះមានឈ្មោះជាង យី ភេទប្រុសអាយុ ៧១ ស្នាក់នៅផ្ទះលេខ៧អឺ០ ផ្លូវលេខ១៣៦ ភូមិ២សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញរាជធានីភ្នំពេញមុខរបរនាយកសាលា ELT ។

លោក ប៊ុន សត្យា បន្ថែមថា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២១ មានករណី ឆបោក យកប្រាក់ចំនួន៧ ០០០ ដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះ ជាង យី ភេទ ជានាយកសាលា ELT បង្កឡើងដោយជនសង្ស័យចំនួន៣ នាក់ មានឈ្មោះយត ដាណែត ភេទប្រុស អាយុ៣៥ឆ្នាំ និងបក្ខពួកឈ្មោះប៊ី ភេទប្រុស អាយុប្រហែល៣៧ ឆ្នាំនិងឈ្មោះស្នា ភេទប្រុសអាយុប្រហែល២៨ឆ្នាំដោយជនសង្ស័យឈ្មោះស្នា បានប្រើលេខទូរសព្ទ័ដៃលេខ០៦១៦៦០៣៧៣ និងលេខ០១១៤៩៥៣២១តេទាក់ទងទៅទូរសព្ទ័ដៃជនរង គ្រោះដោយនិយាយប្រាប់ជនរងគ្រោះអំពីសេវាកម្មអេស៊ីលីដាម៉ូប៊ែលថាមានទឹកប្រាក់ជារង្វាន់ដោយណែនាំឲ្យអតិថិជនចូលទៅក្នុងកម្មវិធីអេស៊ីលីដាម៉ូប៊ែលរួចចុចប៊ូតុងដកប្រាក់រហ័ស ដើម្បីដកប្រាក់ដោយកុហកជនរងគ្រោះថាជាទឹកប្រាក់រង្វាន់ ពេលជនរងគ្រោះបញ្ចូលទឹកប្រាក់ហើយ ឲ្យចុចលើពាក្យថាបង្កើតចំនួន៨ដងពេលនោះទឹកប្រាក់នៅក្នុងគណនីរបស់ជនរងគ្រោះត្រូវបានផ្ទេរចេញដោយធនាគារអេស៊ីលីដា ហើយធនាគារអេស៊ីលីដានឹងផ្ញើលេខកូដសម្ងាត់ចំនួន៦ខ្ទង់ត្រឡប់មកវិញពេលនោះឈ្មោះស្នា បានសួរជនរងគ្រោះថា មានឃើញលេខសម្ងាត់ចំនួន៦ខ្ទង់បង្ហាញលើទូរសព្ទ័ដៃជនរងគ្រោះដែរឬទេបើឃើញសូមអាន លេខសម្ងាត់ចំនួន៦ខ្ទង់នោះមកប្រាប់គេជនសង្ស័យបន្ទាប់ពីជនរងគ្រោះបានអានលេខសម្ងាត់ចំនួន៦ខ្ទង់ប្រាប់ឈ្មោះស្នាបានឲ្យទៅឈ្មោះយត ដាណែត កត់លេខសម្ងាត់ដែលជនរងគ្រោះប្រាប់ រួចឈ្មោះយត ដាណែតប្រាប់លេខកូដសម្ងាត់នេះទៅឈ្មោះប៊ី ដែលអង្គុយរង់ចាំនៅទូរអេធីអឹមរបស់ធនាគារអេស៊ីលីដាជាស្រេចហើយដកប្រាក់តាមលេខសម្ងាត់យកពីគណនីរបស់ជនរងគ្រោះបានចំនួន៧,២០០ដុល្លារអាមេរិករួចគេចខ្លួន។

នេះជាល្បិចជនខិលខូចមានលក្ខណៈជាប្រព័ន្ធ ជំនាញឆបោកប្រាក់បងប្អូនតាមទូរស័ព្ទថាត្រូវរង្វាន់ ទីបំផុតគេចមិនផុតពីសំណាញ់ច្បាប់ទេ ៕

 

 

 

 

អត្ថបទពាក់ព័ន្ធ