ទំព័រដើម ព័ត៌មានជាតិ រថយន្តតូចបានបុករថយន្តធំពេញទំហឹងបណ្ដាលឲ្យ Lexus 570ប៉ះជើងកណ្តាលក្រុង

រថយន្តតូចបានបុករថយន្តធំពេញទំហឹងបណ្ដាលឲ្យ Lexus 570ប៉ះជើងកណ្តាលក្រុង

Breaking news

0 មត្តិ

ភ្នំពេញ÷ រថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តសេរីទំនើបម៉ាក Lexus 570 ក្រឡាប់ផ្ងាជើងតែម្ដងកណ្តាលទីកក្រុងភ្នំពេញ ។
ហេតការណ៍នេះកើតឡើងវេលាម៉ោង២ និង៤៥នាទីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅតំបន់បឹងកក់សង្កាត់ស្រះចកខណ្ឌដូនពេញ។

ប្រជាពលរដ្ឋបានបញ្ជាក់ថាមុនពេលកើតហេតុ មានស្រ្តីម្នាក់បើកបររថយន្ត Lexus 570 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2BS-9899 ក្នុងទិសដៅបញ្ជ្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន បានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាក់lexus rx300 ពណ៌ខ្មៅ ស្លាលេខភ្នំពេញ2O-4445 បណ្ដាលឲ្យរងការខូចខាតជាទម្ងន់ហើយស្ត្រីអ្នកបើកបររថយន្ត 570 បានលូនចេញពីក្នុងរថយន្តគេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនិងឯកសារពាក់ព័ន្ធ ក្នុងរថយន្ត ៕

អត្ថបទពាក់ព័ន្ធ