បន្ទាយមានជ័យ÷ វង់ល្បែងស៊ីសងមួយកន្លែងត្រូវបានបង្កើតឡើងក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូក្រោនរីសត របស់លោកឧកញ៉ាកុក អាន ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
វង់បនល្បែងសុីសងខាងលើត្រូវបានប្រភពទម្លាយថាពីមុនពួកគេបើកលេងយ៉ាងសប្បាយក្នុងដីចំការរបស់លោក អភិបាលរងខេត្តបន្ទាយមានជ័យគឺ លោកង៉ោ ម៉េងជ្រូនក្រោយមានការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុកធើ្វឲ្យអ្នកញៀនល្បែងបានបិទដំណើរការមួយសំកាំងដំរីឈប់លេងភ្នាល់ក្នុងដីចំការរបស់លោក ង៉ោម៉េងជ្រូកនោះ។ ហើយបានមកប្រជុំគ្នាលេងភ្នាល់ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូក្រោនរីសតវិញម្តង។
ប្រភពព័ត៌មានពីបុរសម្នាក់ដែលគេស្គាល់ថាឈ្មោះប៉ូរា មានមុខការជាអភិបាលវង់បនល្បែងសង្វៀនជល់មាន់ បានឲ្យដឹងកាលពីល្ងាចថ្ងៃទី០៥ខែកុម្ភឆ្នាំ២០២២ នេះថា÷សង្វៀនបញ្ជល់មាន់ខាងលើឈ្មោះ កុក មីន ជាអ្នកទទួលខុសត្រូវបើកឲ្យគេលេងភ្នាល់លុយចំណែកលោកគ្រាន់តែកូនចៅគេជួលមកឲ្យធើ្វកិច្ចការមួយចំនួនតែប៉ុណ្ណោះ ។
ពេលសួរថាសង្វៀនមាន់និងបនល្បែងសុីសងអាប៉ោង បៀរពាលាអាវាសែទាំងនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរទេ?បុរសដដែលរូបនោះថាមិនដឹងទេ ។
បែបណាម្ចាស់សង្វៀនឈ្មោះកុក មីន ប្រភពពីអ្នកលេងល្បែងភ្នាល់មាន់ និងចាក់អាប៉ោងផងបានឲ្យដឹងថាកុកមីន ប្អូនប្រុសលោកឧកញ៉ាកុក អាននោះមិនដែលឃើញលេចមុខក្នុងសង្វៀនមាន់ម្តងទេ ។
បុរសដដែលបានបន្តទៀតថាសង្វៀមាន់ក្នុងបរិវេណកាស៊ីណូក្រោនរីសតនោះលេងធំៗណាស់រាប់មុឺនដុល្លារឯណោះ ។ ចំណែកលោកហា៊នលេងត្រឹមតែខ្ទង់ពាន់ដុល្លារទេបើចាញ់ក៏មិនច្រើនដែរ២ទៅ៣ពាន់ដុល្លារ ចំណែកអ្នកផ្សេងឯទៀតៗគឺលេងលុយធំៗណាស់ ។ពាក់ពន្អ័និងបនល្បែងនេះដែរស្ត្រីម្នាក់ឈ្មោះ វណ្ណ ដា បានឲ្យដឹងថា ចាប់តាំងពីមានវង់ល្បែងសុីសងអាប៉ោងបៀរនិងមាន់ជល់នៅក្នុងបរិវេណស្រះទឹកក្បែរ កាស៊ីណូកាលណា អំពើចោរកម្មបានកើតឡើងដែរ។ ជាក់ស្តែងម៉ូតូគាត់ ម៉ាកZoomerx មួយគ្រឿងត្រូវបានចោរលួចយកទៅកាលពីយប់ថ្ងៃទី០៣ខែកុម្ភឆ្នាំ២០២២ ចំណុចដើមស្រល់ ។ ស្ត្រីដដែលថា អំពើចោរកម្មបានកើតមានច្រើនក្នុងក្រុងប៉ោយប៉ែតផ្តើមចេញពីល្បែងស៊ីសងកើតច្រើនសមត្ថកិច្ចមិនចេញបង្ក្រាប ពួកគាត់រស់នៅក្នុងសភាពភ័យព្រួយចំពោះសុវត្ថិភាព ជាខ្លាំងព្រោះថាកន្លែងណាក៏ឮតែចោរលួចនិងចោរឆក់ដែរ ។
បើទោះជាបែបនេះក្តី លោក កុក មីនដែលរងការចោទ ថា ជាម្ចាស់សង្វៀនមាន់ជល់ និងមានខ្នងបង្អែកដ៏ធំនោះនាថ្ងៃទី០៥ ខែកុម្ភឆ្នាំ២០២២នេះអង្គភាពសារព័ត៌មានយើង មិនមានប្រភពដើម្បីសុំឲ្យលោកបកស្រាយបាននៅឡើយទេ ករណីបើកសង្វៀនបញ្ជល់មាន់ឲ្យខ្មែរចូលលេងយ៉ាងចំហរក្នុងបរិវេណក្រុមហ៊ុន កាស៊ីណូក្រោនរីសតនោះ ។
ដោយឡែក លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតកំពុងរងការចោទពីពលរដ្ឋក្នុងមូលដ្ឋានថា មិនបង្ក្រាបបនល្បែងសុីសងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ គឺសង្ស័យថា បានឃុបឃិតគ្នាជាមួយ ក្រុមពួកអ្នកបើកល្បែងស៊ីសងទាំងនោះ ។
គេសង្សឹមថាលោក អធិការនគរបាលក្រុងប៉ោយប៉ែតនឹងចុះបង្ក្រាប បនល្បែងបញ្ជល់មាន់នោះនៅក្នុងពេលឆាប់ៗនេះជាមិនខាន ព្រោះដើម្បីអនុវត្តន៍ច្បាប់ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍។លើសពីនេះធ្វើឱ្យគោលនយោបាយរបស់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច មានប្រសិទ្អិភាពផងនោះគឺលោក ត្រូវតែបង្ហាញស្នាដៃឲ្យពលរដ្ឋឃើញនិងកក់ក្តៅចំពោះថ្នាក់ដឹកនាំនាវាជាតិកម្ពុជា ៕ ដោយ÷ស្លាបបា៉កាដែក