ព្រះវិហារ÷ប្រាសាទស្រឡៅគឺជាប្រាសាទមួយដែលមានលក្ខណៈជាប្រាសាទដែលមានតួប៉មចំនួន៣ ដោយតួប៉មកណ្ដាលមានលក្ខណៈនៅល្អជាងគេ។
ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ្យដែលមានក្បូរក្បាច់រចនាយ៉ាងល្អជាពិសេសនៅត្រង់ផ្ដែទ្វារអមមួយដែលមានចម្លាក់ព្រះនារាយណ៍ជិះគ្រុឌ។
ប្រាសាទស្រឡៅ មានចម្ងាយប្រហែល៦៧គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ដោយត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦៤ឆ្ពោះទៅកាន់ស្រុកគូលែន។យើងបន្ដដំណើររហូតដល់ផ្លូវបំបែកជាបីបត់តាមផ្លូវ២៦៤១D ឆ្ពោះទៅត្រង់ ទីនោះហើយបរិវេណប្រាង្គប្រាទ ។