បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៨គ្រាប់កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ខណៈពួកគេបានភ្ជួរដីស្រែមួយកន្លែង ស្ថិតក្នុងភូមិតាដួលឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានថ្លែងឲ្យដឹងថា គ្រប់យុទ្ធភ័ណ្ឌដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នេះជាប្រភេទគ្រាប់ដេកា៨២ ចំនួន១៥គ្រាប់ ប្រភេទមុីន៦៩ចំនួន១គ្រាប់ និងប្រភេទ៦០MM ចំនួន២គ្រាប់ដែរ ។
ប៉ុលិសដដែលបានឲ្យដឹងបន្ថែមទៀតថា ឈ្មោះ សុំាង ចាយភេទប្រុស អាយុ៣៥ឆ្នាំជាអ្នកបាន ប្រទះឃើញហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ។ក្រោយមកទើបកម្លាំងប៉ុស្តិ៍និងមន្ត្រីចំចាត់មុីនសុីម៉ាក ធ្វើការប្រមូលគ្រាប់ទាំងនោះដើម្បីយកទៅកំទេចចោល តាមបច្ចេកទេស ។